Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TWICE បង្ហាញរូបថតលើកទី២ សម្រាប់អាល់ប៊ុមបទចម្រៀងថ្មី

ក្រុមតារាចម្រៀង TWICE កំពុងត្រៀមសម្រាប់ការត្រលប់មកវិញជាមួយអាល់ប៊ុមបទ​ចម្រៀ​ងថ្មី ដែលមានចំណងជើងថា “More & More” ។

នៅពាក់កណ្តាលអធ្រាត្រឈាងចូលថ្ងៃទី២៥ ខែឧសភា ក្រុមតារាចម្រៀង TWICE ដែលមានប្រជាប្រិយភាព បានបង្ហាញរូបថតជាលើកទី២ សម្រាប់អាល់ប៊ុមបទចម្រៀងខ្នាតតូចទី៩ របស់ក្រុមពួកគេ តាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុម ។ នៅពេលនេះសមាជិកក្រុមទាំងអស់ ត្រូវបានគេមើលឃើញថា ពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតយ៉ាងខ្លាំង ។

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមបទចម្រៀងខ្នាតតូចទី៩នេះ គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ដែលមានបទចម្រៀងថ្មីៗ ចំនួន ៧បទ មានដូចជា បទ More & More, បទ Oxyge, បទ Firework, បទ Make Me Go, បទ Shadow, បទ Don’t Call Me Again, និងបទ Sweet Summer Day ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9256291