Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Zidane អាចនឹងត្រូវពិន័យ ក្រោយធ្វើនូវកំហុសឆ្គងមួយ

អ្នកចាត់ការរបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា បានល្មើសនឹងច្បាប់របស់រដ្ឋាភិបាលអេស្ប៉ាញ ដោយចេញពីក្រៅផ្ទះរបស់លោក ទៅផ្ទះរបស់លោកមួយទៀត ដែលស្ថិតនៅតំបន់មួយក្រៅទីប្រជុំជនក្បែររដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ។

អេស្ប៉ាញ ត្រូវបានគេចាត់ទុកជាប្រទេសដែលរងគ្រោះធ្ងន់បំផុតមួយពីជំងឺ covid-19 ជាមួយនឹងករណីរហូតដល់ទៅ ២៣០,០០០ និង ២៨,០០០នាក់បានស្លាប់ ដែលជាមូលហេតុធើ្វឲ្យអាជ្ញាធរនៅក្នុងប្រទេសនេះ ដាក់បំរាមប្រជាជនមិនឲ្យចេញពីក្រៅផ្ទះ។

បើយោងតាមកាសែត Sport ក្នុងប្រទេសអេស្ប៉ាញ​ បានរាយការណ៍ថា Zidane ត្រូវបានគេឃើញរូបលោកស្ថិតនៅក្នុងគេហដ្ឋានមួយផ្សេងទៀតរបស់លោក ដែលស្ថិតនៅក្នុងតំបន់មួយ ក្រៅទីប្រជុំជនរដ្ឋធានី Madrid ដែលត្រូវគេជឿថា ជាគេហដ្ឋានទី២របស់លោក។

សេចក្ដីរាយការណ៍បានបន្ដថា ការបំលាស់ទីពីទីមួយទៅទីមួយ ដោយពុំមានភារកិច្ចចាំបាច់​គឺជាអំពើប្រឆាំងនឹងច្បាប់ ហើយបុរសសញ្ជាតិបារាំងនេះអាចនឹងត្រូវទទួលពិន័យជាទឹកប្រាក់ប្រមាណ ១,៣០០ផោន បើសិនជារូបលោកត្រូវបានគេចាប់កំហុសពិតមែននោះ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9256104