Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ Mbappeចាកចេញមែន PSGនឹងទិញកីឡាកររូបនេះមកជំនួស

Kylian Mbappe ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង និងត្រូវបានចាត់ទុកជាកីឡាករល្អបំផុតម្នាក់របស់ពិភពលោក កំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៏ដែលក្នុងនោះ Real Madrid ត្រូវបានគេគិតថាមានប្រៀបជាងគេ។

បើទោះជាយ៉ាងណា PSG ដែលជាក្លឹបយក្សបារាំងក៏បានត្រៀមជើងព្រួលទុកមុន បើសិនជា Mbappe ពិតជាចាកចេញពីក្រុងParisមែន។ ថ្មីៗនេះ ពត៌មានជាច្រើនបានលេចឡើងអំពីការចាប់អារម្មណ៏របស់ក្លឹប PSG ទៅលើកីឡាករ Dortmund គឺ Erling Haaland។ 

កីឡាករនេះអាចនឹងក្លាយជាគោលដៅជំនួស Mbappeបាន ព្រោះ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវែសរូបនេះ ឡើងជើងខ្លាំង និងបានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូង សម្រាប់ការវិលត្រលប់មកវិញរបស់ក្របខ័ណ្ឌ Bundesliga កាលពីចុងសប្តាហ៍មុន ដែលជាគ្រាប់បាល់ទី ៤១ របស់គេ សម្រាប់រដូវកាលនេះផងដែរ ។ 

from: https://tnaot.com/km/m/detail/article/9256042