Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសអ្នកឆ្លងកូវីដ​១៩បំផុត​ទីមួយ​ក្នុងលោក ហាមប្រទេសឆ្លងបំផុតទីពីរ ប្រេស៊ីល​ មិនឲ្យចូល​អាមេរិក

សេតវិមានបានប្រកាសកាលពីថ្ងៃទី២៤ ខែឧសភាថា ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានសម្រេចហាមប្រាម​ការធ្វើដំណើរពីប្រទេសប្រេស៊ីល ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដោយសារតែប្រេស៊ីល​កំពុងក្លាយជាចំណុចក្តៅ ការរាតត្បាតជំងឺកូវីដ​១៩ខ្លាំងបំផុត​​ ។

លេខាធិការព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany បានថ្លែងថា ជនមិនមែនជាជនជាតិអាមេរិកដែលបានស្ថិតនៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល១៤ ថ្ងៃមុន ពេលពួកគេស្វែងរកការចូលអាមេរិក គឺមិនអាចចូលមកអាមេរិកបានទេ ។ ការហាមប្រាមនេះ មិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មនោះឡើយ ។

លោកស្រី Kayleigh McEnany បានថ្លែងការណ៍មួយថា «សកម្មភាពថ្ងៃនេះ នឹងជួយធានាថាជនជាតិបរទេសដែលបានស្ថិតនៅក្នុងប្រទេសប្រេស៊ីល មិនបានក្លាយជាប្រភពចម្លងវីរុសបន្ថែម​ នៅក្នុងប្រទេសរបស់យើងនោះទេ» ។

គួរបញ្ជាក់ថា ប្រេស៊ីលបានក្លាយជាប្រទេស​ឆ្លងកូវីដ​១៩ខ្លាំងជាងគេបំផុតទីពីរ នៅក្នុងលោក គឺមានអ្នកឆ្លងកើនជាង ៣៦០.០០០ ករណី ក្នុងនោះអ្នកស្លាប់ជាង ២២.០០០ នាក់ ។ អាមេរិកមានអ្នកឆ្លងច្រើនបំផុត ជាង១,៦លាននាក់ ក្នុងនោះបាត់បង់ជីវិត​ជាង៩៨ពាន់នាក់ ។ 

ក្រសួងការបរទេសអាមេរិកបានប្រកាសថា «ការសម្រេចចិត្តនេះ គឺដូចគ្នាទៅនឹងវិធានការណ៍ធ្វើឡើងកាលពីពេលមុន គឺផ្អាកការធ្វើដំណើរពីប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ ១៩ រួមមានប្រទេសចិន, អ៊ីរ៉ង់, ចក្រភពអង់គ្លេស និងអៀរឡង់ ក៏ដូចជាតំបន់ Schengen របស់សហភាពអឺរ៉ុប» អឺចឹងដែរ ។ 

ប្រទេសប្រេស៊ីលខ្លួនឯង​ក៏បានហាមឃាត់ជនបរទេសទាំងអស់​ មិនឱ្យចូលក្នុងប្រទេសនេះទេ ដោយសារតែជំងឺឆ្លងរាតត្បាត ៕ ប្រែសម្រួលដោយ៖​ thach yat 

from: https://tnaot.com/km/m/detail/article/9256040