Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lucas Hernandez បដិសេធពាក្យចចាមរ៉ាមដែលថាRealMadrid ចង់ទិញ

Lucas Hernadez ដែលជាកីឡាកររបស់ក្លឹបយក្សBayern Munich បានបដិសេធនូវពត៌មានលេចលឺ ថាគាត់នឹងត្រូវបានលក់ទៅអោយ Real Madrid។

កីឡាករសញ្ជាតិបារាំងដែលឈ្នះពាន World Cup ជាមួយបារាំង និងបានផ្ទេរពីក្លឹប Atletico Madrid មកកាន់ក្លឹបយក្សអាល្លឺម៉ង់ កាលពីរដូវក្ដៅកន្លងទៅ ពុំសូវទទួលបានឱកាសចូលលេងនៅក្នុងជម្រើស១១នាក់ដំបូងឡើយ ប៉ុន្ដែខ្សែការពាររូបនេះ មិនមានគម្រោងណាមួយក្នុងការផ្លាស់ទៅកាន់Real Madrid នោះទេ។

ភ្នាក់ងារ Lucas គឺលោក Manolo Garcia បាននិយាយថា Lucas រំពឹងថានឹងលេងច្រើនរដូវកាលទៅមុខអោយBayern តទៅទៀត។ គួរបញ្ជាក់ផងដែរ Bayernបានទិញ Lucas ក្នុងតម្លៃ៨០លានអឺរ៉ូ តែកីឡាកររូបនេះមិនទាន់ល្អគ្រប់គ្រាន់តាមការរំពឹងទុកនៅឡើយ។

from: https://tnaot.com/km/m/detail/article/9256032