ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង ដែលត្រូវបានចងចាំថាជាវីរះបុរសអាល្លឺម៉ង់ដោយស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះទៅលើ អាហ្សង់ទីនកាលពីWorld Cup ឆ្នាំ២០១៤ អោយអាល្លឺម៉ង់លើកពាននោះ ត្រូវបានគេបញ្ជាក់ថានឹងចាកចេញពី Borrusia Dortmund នៅរដូវកាលនេះហើយ។
ប្រធានផ្នែកកីឡារបស់ក្លឹប Dortmundលោក Michael Zorc បានបញ្ជាក់យ៉ាងច្បាស់ថា Mario Gotze នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលយ៉ាងយូរនៅក្លឹប។
កីឡាករវ័យ២៧ឆ្នាំរូបនេះ ធ្លាប់ចាកចេញពីក្លឹប Dortmund ម្តងហើយ ដោយពេលនោះលោកបានចាកចេញទៅ Bayern Munich ប៉ុន្តែដោយសារតែរបួសញាំញី និងទម្រង់លេងធ្លាក់ចុះ គេក៏ត្រូវបានបញ្ជូនមកក្លឹបដើមវិញ ហើយនៅ Dortmund រហូតដល់បច្ចុប្បន្ន។