Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លឹបចំនួន២ ចង់បាន Higuain មកលេងនៅ Premier League វិញ

Newcastle និង Wolves កំពុងចាប់អារម្មណ៍ខែ្សប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain ដោយមានបំណងចង់នាំរូបគេមកកាន់លីគកំពូលអង់គ្លេសវិញ ក្រោយចាកចេញកាលពីទីនេះកាលពីរដូវក្ដៅឆ្នាំមុន។

កីឡាករវ័យ៣២ឆ្នាំ ដែលរដូវកាលនេះជារដូវកាលទី១៤ហើយ នៃអាជីពបាល់ទាត់របស់គេ បានជាប់ទាក់ទងទៅនឹងការចាកចេញពីទឹកដីអ៊ីតាលីសាជាថ្មី ខណ:រដូវកាលនេះអតីតកីឡាកររបស់ Real Madrid នេះ ស៊ុតបញ្ចូលទីបានត្រឹម៥គ្រាប់ និងបញ្ជូនបាន៤ ក្នុង២២ប្រកួត ឲ្យ Juventus។

បើយោងតាម The Sunday Express បានឲ្យដឹងថា Higuain អាចនឹងមានឱកាសត្រលប់មកកាន់ Premier League សាជាថ្មីដើម្បីសាងឈ្មោះរបស់ខ្លួនវិញ ក្រោយពីលេងឲ្យ Chelsea រយ:ពេលខ្លីកាលពីរដូវកាលមុន មិនសូវបានល្អ។

សេចក្ដីរាយការណ៍បន្ដបានឲ្យដឹងថា Wolves និង Newcastle គឺជាក្លឹបដែលចង់បាន Higuain ខ្លាំង ខណ:តម្លៃខ្លួនរបស់រូបគេត្រូវបានគេជឿថា មិនក្រោម ៣១.៦លានផោននោះទេ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9255887