![](https://kh.tnaot.com/wp-content/uploads/2020/08/93be372ad8a011eaba5b5185d252a44c.jpg)
តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឈាង ហ៊ុយឡេង ហៅ ចែ ឡេង មានរូបសម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ដែលកញ្ញាកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈនិងតាមរយៈរឿងភាគជាច្រើនដែលកញ្ញាបានសម្ដែង។
កាលពីពេលថ្មីៗនេះ ចែ ឡេងបានចាប់ដៃគូសម្ដែងក្នុង MV បទចម្រៀងនិងរឿងភាគខ្លីមួយដែលមានចំណងជើងថា «ស្នេហា Private» ជាមួយតារាចម្រៀង Step ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យ។
ក្រោយចាប់ដៃគូសម្ដែងក្នុង MV បទចម្រៀងនេះហើយ អ្នកទាំងពីរក៏កំពុងត្រូវបានទស្សនិកជនសរសើរផងដែរ ពីសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ជាពិសេសអ្នកទាំងពីរមើលទៅពិតជាសាកសមគ្នាតែម្ដង៕