Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនកាន់តែប្រសើរ ៣ថ្ងៃ ឆ្លងកូវីដ​១៩​តែ​១១ករណី និងនាំមកពីប្រភពខាងក្រៅ​ទាំងអស់​

គណៈកម្មការសុខាភិបាលជាតិរបស់ចិន​បានប្រកាសថា​ នៅក្នុងប្រទេសនេះ រយៈពេល​៣ថ្ងៃចុងក្រោយ បានរកឃើញតែ​១១ករណីប៉ុណ្ណោះស្តីអំពី​ការឆ្លង​កូវីដ​១៩ ។  

ប្រភពបន្តថា ទាំង​១១ករណីនេះទៀតសោត​ គឺ​ជាការ​នាំមកពីប្រភពខាងក្រៅ​ទាំងអស់ ។ ប្រភព​ថា ១០ករណី​រកឃើញនៅតំបន់ម៉ុងហ្គោលី និងមួយករណី រកឃើញ​នៅភាគនិរតី ខេត្ត Sichuan ។ 

គណៈកម្មការក៏បានបញ្ជាក់ថា មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ៤០ ករណី – អ្នកជំងឺដែលបានឆ្លង ប៉ុន្តែមិនបង្ហាញរោគសញ្ញា – បើប្រៀបធៀបរយៈពេល៣៦ ថ្ងៃមុន ។

ប្រភពថា ចំនួនករណីសរុបដែលបានកើតឡើងនៅលើដីគោកមានចំនួន ៨២ ៩៨៥ នាក់ ក្នុងនោះចំនួនអ្នកស្លាប់នៅទ្រឹងចំនួន ៤ ៦៣៤ នាក់ដដែល ។

គួររំលឹកថា ជំងឺកូវីដ​១៩ ផ្ទុះឡើងដំបូង​គេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ។ 

មកទល់នឹងថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០នេះ វីរុស​កូវីដ​១៩ ដែល​អង្គការសុខភាព​ពិភពលោក​អះអាងថា មិនទាន់រកថ្នាំព្យបាល ឬវាក់សាំង​ការពារជាក់លាក់ឃើញនោះ បានឆ្លងពាសពេញដែនដី និងប្រទេស​សរុប​២២៩ជុំវិញពិភពលោក​ ។ ឆ្លងលើមនុស្ស​ជាង៥,៤​លាននាក់ និងបាត់បង់ជីវិត​៣៤ម៉ឺននាក់ ។ ប៉ុន្តែ​ជាង២,២លាននាក់​បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9255790