Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បំផ្ទុះគ្រាប់បែក នៅក្នុងពិធីបញ្ចប់បុណ្យ Ramadan ​នៅសូម៉ាលី ស្លាប់និងរបួសរាប់សិបនាក់

កម្លាំងប៉ូលិសសូម៉ាលី  បានប្រកាសថា មានករណីវាយប្រហារ គ្រាប់បែក កាលពីថ្ងៃទី២៤ ខែឧសភា​ បណ្តាលឲ្យមនុស្សស្លាប់​៥នាក់ និង ជាង​២០នាក់រងរបួស ​ក្នុងពិធីបុណ្យ​ Eid Al Fith ជាពិធីបញ្ចប់ខែ​ Ramadan របស់សាសនិកអ៊ិស្លាម ។

សាក្ស៊ីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា​ ការវាយប្រហារគ្រាប់បែក បានកើតឡើង នៅក្នុងពេលពលរដ្ឋកំពុងតែច្រៀងរាំសប្បាយ។ ក្នុងចំណោមមនុស្ស​ ២០នាក់រងរបួស​ មានទាំងស្រ្តី និងកុមារ​។ ចំនួនអ្នកស្លាប់​អាច​នឹង​បន្ត​កើនឡើងដោយសារតែមានអ្នករងរបួសច្រើន។

ដោយឡែកមូលហេតុ នៃការវាយប្រហារគ្រាប់បែកនោះ គេមិនទាន់ដឹងនៅឡើយ ប៉ុន្តែមានការសន្និដ្ឋានថា ការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុម Al Shabab មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ​ក្រុមភេរវកម្ម អាល់កៃដា​ ។

កាលពីឆ្នាំ​២០១៣ និង​២០១៦ ក្រុមភេរវកម្ម Eid Al Fith បានបើកការវាយប្រហារ នៅតាមបណ្តាភោជនីយដ្ឋាន ឆ្នេរសមុទ្រ​ Mogadishu។ ជាមួយគ្នានេះក្រុមភេរវកម្មខាងលើក៏បានបើកការវាយ​ប្រហារនៅប្រទេស​កេនយ៉ា​​ មានព្រំដែន ជាប់ប្រទេសសូម៉ាលី៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9255720