ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៦នាក់ក្នុងនោះមានស្រី ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។ ក្នុងចំណោមជនសង្ស័យទាំង ៦៦នាក់នោះ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៨នាក់ និងប្រើប្រាស់ ១៨នាក់។
បើយោតាមរបាយការណ៍ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ៤៤,៤៧ក្រាម និង ៣៤កញ្ចប់តូច និងអ៊ិចស្តាស៊ី=១,៨៧ក្រាម ។ ខណៈលទ្ធផលខាងលើមានចំនួន ១០អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល : ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦០ក្រាម និងអ៊ិចស្តាស៊ី ១,៨៧ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,២៩ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៤,៥២ក្រាម។
៤ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៩,១២ក្រាម។
៥ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៥ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៧ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ១៩កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៣អង្គភាព
១ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១៤នាក់ ចាប់យកIce ១៤កញ្ចប់តូច។
២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៥,៣០ក្រាម។
៣ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ៧,៨៩ក្រាម ៕ ដោយ៖ តារា