Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ​១៩ នៅតួកគី ស្លាប់កើនជាង​ ៤ ៣​៤០ នាក់ ខណៈពិភពលោកឆ្លងកើនជាង៥,៤​លាននាក់

តួកគី​បានបញ្ជាក់ឲ្យដឹងថា ប្រទេសនេះ​មានការឆ្លងកើនឡើងស្តីអំពី​ជំងឺកូវីដ​១៩ គឺកើនឡើង​រហូតដល់ ១ ១៤១ នាក់​ ក្នុងរយៈពេល​២៤ម៉ោង និងបាត់បង់ជីវិត​៣២នាក់ ក្នុងអំឡុងពេលដូចគ្នានេះ ​។ 

ប្រភពព័ត៌មានតួកគី​បានផ្សាយ​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល Fehrettin Koca បានថ្លែង​កាលពីថ្ងៃទី២៤ ខែឧសភា ថា តួកគី​មានអ្នកស្លាប់ដោយសារជំងឺកូវីដ​១៩ កើនឡើងសរុប ៤ ៣៤០នាក់ និងឆ្លងសរុប ១៥៦ ៨២៧នាក់ ក្នុងនោះ ១១៨ ៦៩៤​នាក់បានជាសះស្បើយវិញផងដែរ ។ 

ប្រភពបញ្ជាក់ថា មនុស្សចំនួន ២៤ ៥៨៩ នាក់​បានធ្វើតេស្ត​​ក្នុងអំឡុងពេលមួយថ្ងៃ ។ អ្នកធ្វើតេស្តសរុបកើន ១ ៨៣២ ២៦២ នាក់ ។ 

បច្ចុប្បន្ននេះ តួកគី​មានអ្នកជំងឺកូវីដ​១៩ ដែលស្ថិតក្នុងការព្យាបាលដោយយកចិត្តទុកដាក់​សរុប ៧៦៩​នាក់ ក្នុងនោះ​៣៨៥នាក់ ព្យាបាលដោយប្រើបំពង់ជំនួយខ្យល់ដង្ហើម ។ 

គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ​១៩នេះ នាពេលបច្ចុប្បន្ន​បានឆ្លើងលើមនុស្សជាង​៥,៤លាននាក់ ក្នុងនោះបាត់បង់ជីវិតជាង៣៤ម៉ឺននាក់ និងជាង២,២​លាននាក់​បានជាសះស្បើយនៅទូទាំងពិភពលោក​៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9255626