Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទារកដែល​ឆ្លងវីរុសកូរ៉ូណាបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ

អ្នកជំងឺវីរុសកូវីដ-១៩ ​មានអាយុក្មេងជាងគេក្នុងប្រទេសថៃដែលជាទារកអាយុមួយខែបានជាសះស្បើយយ៉ាងពេញលេញហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅឯខេត្ត​ Rayong​កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ បន្ទាប់ពីបានព្យាបាលអស់រយៈពេលជិត ២០ថ្ងៃ នៅឯវិទ្យាស្ថាននៃជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ។

យោងតាមសម្តីរបស់អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈលោក Satit Pitutacha បានឱ្យដឹងថា ទារកនោះ​មានឈ្មោះ​​ Kin Kin ត្រូវបានគិលានុប្បដ្ឋាយិកា​បញ្ជាក់យ៉ាងច្បាស់អំពីការជាសះស្បើយដោយ​​បានធ្វើតេស្តសាកល្បងចំនួន ៣ដងក្រោយពេលព្យាបាល។

​លោកបានបន្ថែមថា ទារកចាប់ផ្តើមមានសុខភាពល្អគួរឱ្យស្រលាញ់ ​ហើយគ្រាន់តែយំទារបៅទឹកដោះគោពេលយប់ប៉ុណ្ណោះ។ ​ទារកបានឡើងទម្ងន់នៅពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពី ៥គីឡូក្រាមឡើងដល់ ៥.៨ គីឡូក្រាម។ ​ ទារកKin Kinជាអ្នកជំងឺទី៦ ក្នុងខេត្ត Rayong។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានកំណត់ថា ប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី និងឡាវ ជាដែនដីឆ្លងជំងឺដ៏គ្រោះថ្នាក់ចាប់ពីថ្ងៃនេះតទៅ។ ​កាលពីខែមីនាប្រទេសចិន កូរ៉េខាងត្បូង អ៊ីតាលីនិងអ៊ីរ៉ង់ ក៏ធ្លាប់ត្រូវបានកំណត់ថាជាប្រទេសមានគ្រោះថ្នាក់​ផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9254135