Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ajax ចង់ទិញ Jasper Cilessen របស់ Valencia មកជំនួស Onana

ពត៌មានដ៏ក្តៅគគុកស្តីពីការចាកចេញរបស់អ្នកចាំទីរបស់Ajax  បានផ្ទុះយ៉ាងធំក្នុងវិស័យបាល់ទាត់។ គេជឿជាក់ថា Onana ពិតជានឹងចាកចេញមែន ស្របពេលដែលពត៌មានមួយចំនួនចាប់ផ្តើមផ្សាយពីគោលដៅថ្មីរបស់ Ajax របស់ជំនួស Onanaទៅហើយ។ 

អ្នកចាំទី Jasper Cillessen នៅក្លឹប Valencia ដែលបានផ្ទេរចេញពី Barcelona កាលពីរដូវក្ដៅកន្លងទៅ គឺជាគោលដៅទីមួយរបស់ Ajax។ ក្រៅពីនេះ ជម្រើសបន្ទាប់ទៀតរួមមាន Bruno Varela ដែលក្លឹបបានដាក់ឲ្យBenfica ខ្ចីជើង រួមទាំងអ្នកចាំទីវ័យក្មេង Kjell Scherpen និង Dominik Kotarskiផងដែរ។

គួរបញ្ជាក់ផងដែរថា Cillessen លក់ពីក្លឹប Barcelona ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ កាលពីរដូវក្ដៅមុន ហើយពួកគេអាចលក់កីឡាកររូបនេះវិញ ក្នុងតម្លៃលើស ២៥លានអឺរ៉ូ។

from: https://tnaot.com/km/m/detail/article/9253964