Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kompany ៖ Van dijk ជាខ្សែការពារល្អបំផុតនៅ Premier League

វាជារឿងមួយដ៏កម្រមួយ ដែលអតីតកីឡាករប្រកួតប្រជែងគ្នាខ្លាំង បានសម្តែងការពេញចិត្ត និងសរសើរមិនដាច់ពីមាត់ទៅលើកីឡាករមួយទៀតដែលជាអតីតក្រុងបដិបក្ខ។ 

អតីតវីរះបុរសរបស់ក្រុមមេឃខៀវ Man City គឺ Vincent Kompany ដែលបច្ចុប្បន្នលេងអោយក្លឹប R.S.C. Anderlechtបាននិយាយថា Vandijk គឺជាខ្សែការពារល្អបំផុតក្នុង Premier League បើតាមគំនិតខ្ញុំ។ 

គាត់និយាយថា៖ វាជារឿងមួយដ៏កម្រដែលកីឡាករម្នាក់មានឥទ្ធិពលធំបែបនេះទៅលើក្លឹបដូច Van dijk។ របៀបការពារបាល់របស់គាត់គឺជាការលាយចូលគ្នារវាងសិល្បះការពារបែបបុរាណ និងបែបសម័យចូលគ្នា។ ខ្ញុំគោរពរបៀបនេះណាស់។ ការការពារនេះមើលទៅងាយៗ តែមានប្រសិទ្ធភាពខ្ពស់។

គួររម្លឹកផងដែរ Van dijk ត្រូវបានគេចាត់ទុកថាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់របស់ពិភពលោក ក្រោយលេងបានយ៉ាងល្អ និង ជួយLiverpool លើកChampion League កាលពីរដូវកាលមុន។

from: https://tnaot.com/km/m/detail/article/9253957