Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Arturo Vidal៖ ខ្ញុំគ្មានបំណងចាកចេញពី Barcelona ទេ

បន្ទាប់ពីមានការថមថយម៉ោងលេង នៅក្លឹបអ្នកមានបុណ្យ Barcelona មានពត៌មានជាច្រើនចុះព្រោងព្រាតពីការចាកចេញពីក្លឹបរបស់Arturo Vidal។ ទោះជាយ៉ាងណា គេបានបញ្ជាក់ថា គេគ្មានចេតនាណាចាកចេញពីក្លឹបនោះទេ។

លោកបាននិយាយថា៖ ខ្ញុំរីករាយខ្លាំងក្នុងការចូលរួមលេងនៅទីនេះ។ នេះជាទីក្រុងដែលខ្ញុំចង់ស្នាក់នៅ ខ្ញុំមានមិត្តរួមក្រុមដ៏ល្អ និងក្លឹបដ៏អស្ចារ្យមួយ។ 

លោកបានបន្តថា៖ ” ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីដែលនឹងកើតឡើង ទាំងក្នុងក្របខ័ណ្ឌ Champions League និងនៅLa Liga ។ យើងស្ថិតនៅកំពូលតារាង ហើយយើងមានឱកាសដ៏អស្ចារ្យក្នុងការឈានទៅរកការប្រកួតក្នុងក្របខ័ណ្ឌChampions League កាន់តែល្អប្រសើរបន្ថែមទៀត”

ពត៌មានបានលេចឡើង ស្របពេលដែល Barcelonaមានគម្រោងចង់ទិញ ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez របស់ Inter Milan និងចង់ដោះដូរ Vidal និង Rakitic អោយ Inter Milan វិញ។ 

from: https://tnaot.com/km/m/detail/article/9253929