Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការបង្ហាញពីចំណាត់ថ្នាក់តារាចម្រៀងប្រុសក្នុងខែឧសភានេះ

វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េបានបង្ហាញពីចំណាត់ថ្នាក់របស់តារាប្រុសក្នុងខែឧសភានេះ ។

ចំណាត់ថ្នាក់ត្រូវបានកំណត់តាមរយៈការវិភាគ នៃការចូលរួមរបស់អ្នកប្រើប្រាស់ការផ្សព្វផ្សាយព័ត៌មាន ដែលមានតារាចម្រៀងប្រុសសរុប ១.៣៣២រូប ដោយគិតចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា។ សម្រាប់ចំណាត់ថ្នាកលេខ១ គឺលោក Jimin របស់ក្រុម BTS បានរក្សាជំហររបស់លោកនៅលើគេក្នុងបញ្ជីក្នុងខែនេះ ដែលទទួលបាន ៧.៧៣០.៣០០ពិន្ទុ ។

សមាជិកក្រុម BTS លោក Suga បានឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជី ដែលពិន្ទុរបស់លោកបានកើនឡើងយ៉ាងច្រើន រហូតទៅដល់ ១១៥.៤៩ភាគរយ បើប្រៀបធៀបនឹងខែមេសា។ សន្ទស្សន៍កេរ្តិ៍ឈ្មោះរបស់ Suga ទទួលបាន ៦.១២៨.៣១៧ពិន្ទុ សម្រាប់ខែឧសភានេះ ។

រូបតំណាង

នៅទីបំផុតលោក Baekhyun របស់ក្រុម EXO បានឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងចំណាត់ថ្នាក់ ដែលលោកទទួលបាន ៥.៦១៩.៥៣២ពិន្ទុ កើនឡើង ៧២.៧៨ភាគរយ បើធៀបនឹងខែមុន ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9253734