Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Fake Love” បានក្លាយជាបទចម្រៀងទី៣ ដែលទទួលបានការចូលមើលច្រើនក្នុង YouTube

បើយោងតាមភ្នាក់ងាររបស់ផលិតកម្ម Big Hit Entertainment បានឱ្យដឹងថា បទចម្រៀង Fake Love របស់ក្រុម BTS គឺជាបទក្នុងអាល់ប៊ុមទី៣ “Love Yourself: Tear” ដែលបានចេញផ្សាយក្នុងខែឧសភា ឆ្នាំ២០១៨ មានចំនួនអ្នកចូលមើល ៧០០លានដង គិតត្រឹមថ្ងៃទី២៤ ខែឧសភា នៅម៉ោង ៦:១៤ នាទីល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ។ បទចម្រៀងមួយនេះបានក្លាយជាបទចម្រៀងទី៣ ដែលទទួលបានការចូលមើលក្នុង YouTube ចំនួន ៧០០លានដង បន្ទាប់ពីបទ “DNA” និងបទ “Boy With Luv” ។

ទន្ទឹមនឹងនេះ បទចម្រៀងផ្សេងទៀតរបស់ក្រុម BTS ដែលមានចំនួនអ្នកចូលទស្សនាលើសពី ១០០លានដងនាពេលបច្ចុប្បន្នមានដូចជា៖ បទ“DNA” លើសពី ៩០០លានដង, បទ “Boy With Luv” លើសពី ៧០០លានដង, បទ “Fire” និងបទ “Mic Drop” លើសពី ៦០០លានដង, បទ “Dope” និងបទ ” Blood Sweat & Tears” លើសពី ៥០០លានដង, បទ “Save me” និងបទ “Not today” លើសពី ៤០០លានដង, បទ “Boy In Luv” និងបទ ” Spring Day” លើសពី ៣០០លានដង និងបទថ្មី “On” ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ លើស ១០០លានដង ៕

សូមអបអរសាទរដល់ក្រុមតារាចម្រៀង BTS ដែលទទួលបានបទថ្មីមួយផ្សេងទៀត មានអ្នកចូលមើលច្រើន ៕ 

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9253512