ប្រជាជនថៃភាគច្រើនបានផ្លាស់ប្តូរទម្លាប់រស់នៅរបស់ពួកគេដូចជាការចេញទៅក្រៅ និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព។ ក្រុមការងារនៃវិទ្យាស្ថានអប់រំThe Suan Dusit Pollបានធ្វើការស្ទង់មតិប្រជាជន ១០៦៤នាក់ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២២ ខែឧសភាដោយសាកសួរថា តើពួកគេមានទម្លាប់រស់នៅថ្មីយ៉ាងដូចម្តេចក្រោយពេលមានការរាតត្បាតដោយសារវីរុសកូរ៉ូណា?
រូបតំណាង
ទម្លាប់នៃការរស់នៅថ្មីរបស់ប្រជាជនថៃមានដូចជា៖
១. មានទិសដៅទេសចរណ៍និងជ្រើសរើសការធ្វើដំណើរប្រកបដោយសុវត្ថិភាព ( ៧១.០៥%)
២.ទិញទំនិញនៅតាមផ្សារនានាប្រសិនបើចាំបាច់ខ្លាំង និងប្រុងប្រយ័ត្នជានិច្ច (៦១.១៨%)
៣.ការការពារខ្លួនជានិច្ចនៅពេលមានការដឹកជញ្ជូនសាធារណៈនិងត្រូវមានជែលអនាម័យជាប្រចាំ (៥៩,៦៨%)
៤. ចូលរួមការប្រជុំការងារតែនៅពេលចាំបាច់និងមានការប្រុងប្រយ័ត្នខ្ពស់ (៥៩.៤០%)
៥. ការពារខ្លួនដោយពាក់ម៉ាស លាងដៃ និងចៀសវាងទៅកន្លែងមានមនុស្សអ៊ូអរ (៥៦.៣៩%)
រូបតំណាង
៦.ជ្រើសរើសអាហារណាដែលស្អាតមានសុវត្ថិភាពនិងជាអាហារដែលជួយឱ្យសុខភាពល្អ (៤៧.២៧%)
៧.ចូលរួមពិធីបុណ្យនៅតែកន្លែងដែលស្អាត មិនកកស្ទះ និងក្នុងឱកាសពិសេសតែប៉ុណ្ណោះ (៤៦.៤៣%)
៨. ធ្វើលំហាត់ប្រាណទៀងទាត់ បរិភោគអាហារដែលជួយដល់សុខភាពល្អ និងឧស្សាហ៍ជួបគ្រូពេទ្យ (៤៥.៣៩%)
៩. ជ្រើសរើសនិងចម្អិនអាហារស្អាតនិងឆ្អិនល្អ (៤៥.១១%)
១០. ពង្រឹងសុវត្ថិភាពកន្លែងធ្វើការ និងខិតខំធ្វើការជាងមុន (៤២.៣៩%)
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD