ឈុតទី៣របស់ក្រុមខ្លាំង Manchester City ត្រូវបានបែកធ្លាយលើបណ្ដាញសង្គមកាលពីម្សិលមិញបើទោះជាវាមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។
អាវសម្រាប់រដូវកាល២០២០-២១ នេះមានការរចនាដោយយកពណ៌.ស ជាគោលប៉ុន្តែមានការប្រើក្បាច់ច្រើនសឹងតែពេញផ្ទៃអាវ ដែលក្បាច់ទាំងនោះស្រដៀងទៅនឹងក្បាច់លំអលើក្រណាត់រ៉ូបរបស់ជនជាតិអារ៉ាប់ ដោយសារក្លឹបនេះមានម្ចាស់ជាមហាសេដ្ឋីប្រេង។
ការប្រកាសលក់ផ្លូវការរបស់ក្លឹបអាចធ្វើឡើងអំឡុងខែកក្កដា ឬសីហា ខាងមុខអាស្រ័យលើស្ថានភាពជាក់ស្ដែងដោយសារបច្ចុប្បន្នប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុបទាំងមូលកំពុងជួបវិបត្តិមេរោគកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ៕