យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថាព្រឹត្តិការណ៍កីឡានានា គឺអាចបើកដំណើរការហ្វឹកហាត់ និងលេងវិញបានហើយ ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួន។
នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រវិស័យកីឡានៅកម្ពុជា ដែលកំពុងរង់ចាំយ៉ាងយូរមកហើយ ដើម្បីបើកដំណើរការលីគនិងកម្មវិធីប្រកួតនានាមកវិញ។ សម្រាប់ការប្រកួតបើកវិញនេះដែរ គឺតម្រូវឱ្យមានគ្នាមិនលើសពី១០០នាក់ឡើយ។ ខណៈដែលការពាក់ម៉ាស់ក៏ជាភាពចាំបាច់សម្រាប់កីឡាករទាំងអស់ផងដែរ។ កីឡាករ ត្រូវសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាសុវត្ថិភាពគម្លាតសង្គមផងដែរ៕