Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃ មិនមានករណីឆ្លងកូវីដ​១៩ថ្មី​នោះទេ

ប្រភពរ៉យទ័រ​ផ្សាយ​នៅថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសថៃ​ ពុំមានករណីឆ្លងថ្មី​​ ឬបាត់បង់ជីវិត​ដោយសារ​ជំងឺកូវីដ​១៩​នោះឡើយ នៅពេលបច្ចុប្បន្ននេះ ។ 

ប្រភពបន្តថា ប្រទេសថៃ ស្ថិតក្នុងតួលេខថេរស្តីអំពីអ្នកឆ្លងជំងឺកូវីដ​១៩ គឺចំនួន​ ៣ ០៣៧ នាក់ ក្នុងនោះ​បាត់បង់ជីវិត​ ៥៦ នាក់ គិតចាប់តាំងពីជំងឺ​បានផ្ទុះឡើងដំបូងគេ​ក្នុងខែមករា ឆ្នាំ២០២០ រៀងរហូតមកដល់ពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃ ។ 

ក្នុងចំណោមអ្នកជំងឺសរុប គឺមាន​ចំនួន ​២ ៩១០ នាក់បានជាសះស្បើយ​ត្រឡប់ទៅផ្ទះវិញផងដែរ ។ នេះបើតាម​សេចក្តីប្រកាស​របស់កងកម្លាំងទទួលបន្ទុក​ប្រឆាំង​កូរ៉ូណាវីរុស​របស់រដ្ឋាភិបាលថៃ បន្ទាប់ពីធ្វើបច្ចុប្បន្នភាព​កាលពីថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២០ ។

គួរលើក​មកជម្រាបជូនថា ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ១៩ (COVID-19) ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ​ទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេសចិន ។ 

រយៈពេល​ប្រហែល​៦ខែកន្លងមកនេះ វីរុស​កូវីដ​១៩ បានឆ្លងរាតត្បាត​នៅដែនដី និងប្រទេសសរុប​២២៩ជុំវិញពិភពលោក ។ ប្រភព worldometers បានផ្សាយថា វីរុសនេះ​ឆ្លងលើមនុស្សជាង ៥,៤លាននាក់ ក្នុងនោះបាត់បង់ជីវិតជាង​៣៤ម៉ឺននាក់ និងជាង ២,២ លាននាក់​ជាសះស្បើយ​នៅជុំវិញពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9252591