Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្ត្រាលីត្រៀមខ្លួន​ទទួលខ្យល់ព្យុះកំណាចប្រចាំទសវត្សរ៍

អូស្រ្តាលី​ តំបន់ឈូងសមុទ្រ​ខាងលេច​កំពុងត្រៀមខ្លួន​ទទួល​រងការវាយប្រហារពីខ្យល់ព្យុះ​កម្លាំងខ្លាំងមួយ មិនធ្លាប់មានក្នុងទសវត្សរ៍ ។ វានឹងមកដល់​នៅ​វេលាម៉ោង​ប្រហែល៦ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ (ពេលវេលានៅក្នុងតំបន់) ។ 

ប្រភពប៊ីប៊ីស៊ី​ផ្សាយថា ចំហាយខ្យល់ព្យុះនេះ បង្កឲ្យភ្លៀងធ្លាក់ខ្លាំង លាយឡំ​ខ្យល់កន្ត្រាក់ និងរលកសមុទ្រកម្ពស់ដល់​៨ម៉ែត្រ ។ ស្ថានភាពបែបនេះនឹងកើតឡើងនៅក្នុងតំបន់​ជាច្រើន ។ ឧតុនិយម​ក្នុងតំបន់ប្រកាសថា វាជះឥទ្ធិពលមកពីខ្យល់ព្យុះស៊ីក្លន​តំបន់ត្រូពិក គឺព្យុះ Mangga ដែលមានធ្លាក់ត្រជាក់ខ្លាំង ។ 

មន្ត្រីនាយកដ្ឋាន​សង្គ្រោះបន្ទាន់ និងអគ្គិភ័យ DFES បញ្ជាក់ថា នេះជាខ្យល់ព្យុះ​ដែល​មានកើតឡើង​លើកទីមួយ​ក្នុងរយៈពេល​ទសវត្សរ៍ចុងក្រោយនេះ ។ ប្រភពថា ជាធម្មតា ខ្យល់ព្យុះតែងតែបក់បោក​មកពីតំបន់ South West ។ ប៉ុន្តែ​មួយដងនេះ វាបក់បោកមកពីតំបន់ North West ។ 

អាជ្ញាធរក្នុងតំបន់​បានអំពាវនាវ​ពលរដ្ឋត្រូវតែប្រុងប្រយ័ត្ន​រក្សាទ្រព្យសម្បត្តិ​​ និងបញ្ចៀសឲ្យបានពីហានិភ័យកើតឡើងដោយសារខ្យល់ព្យុះនេះ ។ 

ក្រុមអាកាសធាតុ​ព្យាករណ៍ថា ទីតាំងរងគ្រោះធ្ងន់ធ្ងរជាងគេ ប្រហែល​នៅ​រដ្ឋ Western Australia ។​ គេបានចាត់ទុកថា នេះជាព្រឹត្តិការណ៍​ដ៏កម្រ​​ដែលខ្យល់ព្យុះវាយប្រហារនៅក្នុងរដ្ឋមួយនេះ ។ ខ្យល់ព្យុះនេះ ​អាចនឹងវាយប្រហារ​នៅទីតាំងផ្សេងទៀតផងដែរ ។ 

គេថា ល្បឿនរបស់វាប្រហែល​១០០គីឡូម៉ែត្រ​ ឬអាចដល់​១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង បក់បោក​នៅតំបន់ឈូងសមុទ្រ ។ តំបន់ខ្លះ​កម្ពស់ទឹកភ្លៀង​កើនប្រហែល​១០០មីល្លីម៉ែត្រ ។ 

ស្ថានភាពអាកាសធាតុអាក្រក់នេះ​​​ផ្ទុះឡើងនៅថ្ងៃអាទិត្យ​ និងបន្តរហូតដល់ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9252186