អ្នកផលិតឈើចាក់ធ្មេញដែលមានមូលដ្ឋាននៅទីក្រុងអូសាកាប្រទេសជប៉ុនបានចេញនូវផលិតផលថ្មីមួយដើម្បីជួយមនុស្សក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាតាមរយៈការប៉ះនឹងវត្ថុផ្សេងៗ។ វត្ថុនោះត្រូវបានគេស្គាល់ថាជាកូនឈើសម្រាប់ចុចប៊ូតុងនៅជណ្តើរយន្តនិងកន្លែងសាធារណៈផ្សេងទៀត។
ផលិតផលនេះបង្កើតឡើងដោយក្រុមហ៊ុន Kikusui Sangyo ប្រើឈើកែច្នៃមកពី Hokkaido ដែលពិបាកក្នុងការផលិតទៅជាសម្ភារផ្សេងទៀតក្រៅពីផលិតមកជាកូនឈើនេះ។ នៅលើស្រោមផលិតផលនោះមានដាក់ស្លាកថា «សូមយកវាចុចលើវត្ថុ ហើយត្រូវបោះវាចោលក្រោយពេលប្រើប្រាស់រួច»។ ក្នុងមួយឈុតមានប្រហែល ១២០ដើមដែលដើមនីមួយៗមានប្រវែងប្រហែល ៧.៥ សង់ទីម៉ែត្រ។ តម្លៃលក់រាយក្នុងមួយប្រអប់គឺ ៥៦៨យ៉េន (៥.៣០ ដុល្លារ) ដោយមិនរាប់បញ្ចូលពន្ធនោះទេ។
លោកស្រី Akie Suenobu នាយកគ្រប់គ្រងក្រុមហ៊ុននេះដែលមានមូលដ្ឋាននៅ Kawachinagano បានមានប្រសាសន៍ថាលោកស្រីមានគំនិតបង្កើតផលិតផលនេះ ក្រោយពេលបានឃើញអ្នករស់នៅក្នុងទីក្រុង Wuhan ដែលជាទីប្រជុំជនដ៏ធំរបស់ប្រទេសចិនបានរកឃើញអ្នកឆ្លងដំបូងកាលពីខែធ្នូឆ្នាំមុន។ ផលិតផលនេះអាចរកទិញបាននៅលើគេហទំព័រ Amazon និងគេហទំព័រលក់ទំនិញតាមអ៊ីនធឺណិតផ្សេងទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ kyodo news