Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាងមួយចំនួននៅ​តូក្យូបានបើកដំណើរការឡើងវិញ​ បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹង

កាលពីថ្ងៃសៅរ៍ហាងធំៗមួយចំនួននៅទីក្រុងតូក្យូបានបើកដំណើរការ​អាជីវកម្មរបស់ពួកគេ​ឡើងវិញ បន្ទាប់ពីមានការផ្អាករយៈពេល ៦សប្តាហ៍​ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។

បន្ទាប់ពីនាយកដ្ឋានហាងលក់ទំនិញ​ Seibu ក្នុងស្រុក Ikebukuro នៃទីក្រុងតូក្យូបានបើកទ្វារ​នៅម៉ោង ១០ព្រឹកគេឃើញមានមនុស្សជាង ៥០នាក់ដែលបានរង់ចាំនៅខាងក្រៅដោយ​បានត្រួតពិនិត្យសីតុណ្ហភាពនិងលាងដៃរបស់ពួកគេហើយបន្ទាប់មកទើបពួកគេចូលទៅក្នុងហាង។

សម្រាប់ហាង​អាហារ​នៅតែដំណើរការធម្មតាមករហូត ទោះបីជានាយករដ្ឋមន្រ្តីលោក ​Shinzo Abe បានប្រកាសអាសន្នប្រទេសដែល​បណ្តាលមកពីការ​រីករាលដាលវីរុសកូវីដ-១៩ កាលពីថ្ងៃទី ៧ ខែមេសាក៏ដោយ។ ឥឡូវនេះហាង​របស់ក្រុមហ៊ុន​​Sogo និង Seibu Co.បានបើក​ឡើងវិញហើយសម្រាប់លក់សម្លៀកបំពាក់និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតលើកលែងតែ​គ្រឿងអលង្ការនិងផលិតផលសិល្បៈទេ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ kyodo news

from: https://tnaot.com/km/m/detail/article/9251653