ស្របពេលដែល Luis Suarez ដែលជាខ្សែប្រយុទ្ធឆ្នើមកាន់តែមានវ័យចំណាស់ទៅ Barcelonaកំពុងតែស្វះស្វែងយ៉ាងខ្លាំងក្នុងតាមទិញ ខ្សែប្រយុទ្ធវ័យក្មេងមកជំនួសកន្លែងគាត់។
ក្រុមអ្នកមានបុណ្យCatalan គឺ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមតាមចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមកីឡាករLautaro Martinez មកកាន់ក្លឹបឱ្យបាននៅរដូវកាលក្រោយនេះពី Inter Milan។
បើទោះជាយ៉ាងណា គ្រូបង្វឹកBarcaបាននិយាយថា គាត់ពេញចិត្តនឹងកីឡាករ Martinezតែគាត់នៅតែរីករាយបើក្លឹបពិតជាទិញបាន Neymarត្រឡប់មកវិញមែន។
គួរអោយរំលឹកផងដែរថា Neymar បានចាកចេញពីក្រុម Barcelona ទៅក្លឹប Paris-Saint Germain ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃខ្លួនដ៏ខ្ពស់ បំបែកកំណត់ត្រា ២០០ លានផោន កាលពី ៣ ឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងវានៅតែមានការលើកឡើងជាប្រចាំ ដែលថាកីឡាកររូបនេះ នឹងអាចវិលត្រឡប់មកកាន់ទឹកដី Catalonia វិញ ។