Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយ​មាន​ព័ត៌មាន​ស្នេហា​រង្គោះរង្គើព្រោះអ្នកទី៣ Marie បង្ហោះ Status មួយ​បញ្ជាក់​ការ​ពិត

សម្រាប់អ្នក​គាំទ្រ​ ប្រាកដ​ជា​ដឹង​ពី​ទំនង​ស្នេហា​របស់​តារា​ប្រុសស្រី​ថៃ Gun Naphat និង​ Marie Broenner ហើយ​ ព្រោះ​ជា​និច្ច​ជា​កាល​ពួក​គេ​ទាំង​ពីរ​តែង​តែ​ធ្វើ​ឲ្យ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ស្នេហា​ដ៏​ល្អ​របស់​ពួក​គេ។ យ៉ាង​ណា​មិញ​ថ្មី​ៗ​នេះ​ក៏​ស្រាប់​តែ​លេច​ធ្លាយ​ព័ត៌​មាន​ថា​អ្នក​ទាំងពីរ​មាន​ការ​ប្រេះឆា ព្រោះ​មាន​អ្នក​ទី៣​ រហូតត្រូវ​ឈាន​ដល់​ផ្លូវ​បែក​។ រឿង​នេះ​ក៏​បាន​ក្លាយ​ជា​ចម្ងល់​មួយ​សម្រាប់​អ្នក​គាំទ្រ ហើយ​គ្រប់​គ្នា​ក៏​កំពុង​រង់​ចាំ​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ពី​សាមី​ខ្លួន​ដែរ។

ថ្មីៗ​នេះ​ខាង​សាមី​ខ្លួន​ខាងស្រី​គឺ​ Marie Broenner បាន​ចេញ​មក​ទម្លាយ​ការ​ពិត​ដោយ​បង្ហោះ​សារ​មួយ​ថា៖ ​ «ស្នេហា​ដល់​ផ្លូវ​បែក​បែប​នេះ​ មិន​មែន​មក​ពី​មាន​អ្នក​ ទី៣​ទេ គ្រប់ពេល​ដែលជួប​ប៉ាម៉ាក់របស់បង Gun ខ្ញុំ​មាន​អារម្មណ៍​ថា​កក់ក្ដៅជានិច្ច ជា​គ្រួសារ​ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់ គ្រួសារ​ដែល​មាន​តែ​សុភមង្គល ប៉ាម៉ាក់​ស្រឡាញ់​កូន កូនគ្រប់គ្នា​ក៏ស្រឡាញ់​ប៉ាម់ាក់ គ្មាន​អ្នកណា​ធ្វើបាប​អ្នកណាទេ»

Marie បន្តថា «ពាក្យរិះគន់​សាហាវៗដែល​កើតឡើង វា​មិន​មាន​ផលល្អអ្វី​សម្រាប់​អ្នកណា​ឡើយ ចង់​ឲ្យ​កម្លាំង​ចិត្តអ្នកណា ឲ្យ​បានណា៎ តែធ្វើ​ឲ្យ​អ្នកណាម្នាក់បាក់ទឹកចិត្ត មិន​អាច​ជួយ​សាង​កម្លាំង​ចិត្តឲ្យ​មនុស្ស​ម្នាក់ទៀតទេ»។

សារ​បង្ហាញ​នូវ​អារម្មណ៍​ពេល​នេះ​ មាន​មិត្តភ័ក្ដិ​ អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ឲ្យ​ស៊ូ​នឹង​ពេល​វេលា​បែប​នេះ​ឲ្យ​បាន៕

       

from: https://tnaot.com/km/m/detail/article/9251466