Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន​ សែន អបអរសាទរបងប្អូនខ្មែរឥស្លា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ

ភ្នំពេញ៖ បងប្អូនខ្មែរឥស្លាមកម្ពុជា បានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្ត្រី ​ហ៊ុន សែន និងភរិយា ​បានអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ 

សម្តេចតេជោ បានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនានា របស់រាជរដ្ឋាភិបាល ។

យ៉ាងក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវ​ឱ្យបងប្អូន បន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាននាំចូល មកថ្មីពីរ នាក់ក៏ដោយគិតត្រឹមថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ ៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9251423