Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តាលីបង់​ប្រកាសឈប់បាញ់៣ថ្ងៃ​ នៅអាហ្វហ្គានីស្ថាន

ក្រុមតាលីបង់​បានប្រកាសឈប់បាញ់៣ថ្ងៃ​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រារព្ធពិធីបុណ្យ​សាសនា Eid និងពិធីបញ្ចប់ថ្ងៃបុណ្យដ៏ពិសិដ្ឋ​​ Ramadan រយៈពេល១ខែ ។ ប្រកាសឈប់បាញ់នេះ​មានរយៈពេល៣ថ្ងៃ ។ 

ពួកសកម្មប្រយុទ្ធ​ នៃក្រុមរដ្ឋអិស្លាម​និយមជ្រុល ត្រូវបានបញ្ជាឲ្យ​ឈប់វាយប្រហារ​ប្រឆាំង​លើកងកម្លាំង​រដ្ឋាភិបាល តាមរយៈសារមួយបង្ហោះនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។ 

ក្រុមតាលីបង់​ក៏ព្រមានផងដែរ​ ដល់ពួកសកម្មប្រយុទ្ធរបស់ខ្លួន​មិនត្រូវស្និទ្ធស្នាល​ជាមួយកម្លាំងរដ្ឋាភិបាលនោះទេ​ អំឡុងពេលបទឈប់បាញ់នេះ ។ 

ចំណែករដ្ឋាភិបាលវិញ ប្រធានាធិបតី Ashraf Ghani បានប្រកាសថា រដ្ឋាភិបាល​ពង្រីកបន្ថែមនូវការការពារ​ដើម្បីសន្តិភាព ។ លោកបានបញ្ជាក់ថា យើងអាចនឹងចាត់វិធានការ​ការពារខ្លួន បើសិនមានការវាយប្រហារអំឡុងពេលនេះ ។ 

ខែមុន ក្រុមតាលីបង់​ច្រានចោល​សំណើ​រដ្ឋាភិបាលរកកិច្ចព្រមព្រៀងឈប់បាញ់ ខណៈប្រារព្ធពិធីបុណ្យ រ៉ាម៉ាដន ។ រដ្ឋាភិបាលថា វាមិនសមហេតុផល​នោះទេ ដែលពួកតាលីបង់​បង្កើនវាយប្រហារកងកម្លាំងរដ្ឋាភិបាលអំឡុងពេលបុណ្យដូច្នេះ ។ 

ព័ត៌មានចារកម្ម​ និងកងកម្លាំងសន្តិសុខ​ទីក្រុងកាប៊ុល​បញ្ជាក់ថា អំឡុង​ពេលបុណ្យ Ramadan ការវាយប្រហាររបស់ក្រុមតាលីបង់​សម្លាប់ជនស៊ីវិល​យ៉ាងតិច​១៤៦នាក់ និង​របួស៤៣០​នាក់​ ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ មេដឹកនាំក្រុមតាលីបង់ Haibatullah Akhundzada ក្រុមខ្លួនបានប្រកាន់ខ្ជាប់​នូវកិច្ចព្រមព្រៀងស្វែងរកសន្តិភាព ហើយ​ជំរុញ​អាមេរិក​មិនត្រូវខ្ជះខ្ជាយពេលវេលា​នោះទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9251418