Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រំជួលចិត្តណាស់! លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ល្ខោនខោល បានទទួលមរណភាពហើយ

នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩:៤៥នាទី លោកសា​ស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាពហើយ នេះគឺជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់កូនខ្មែរគ្រប់ៗគ្នា ដែលបាត់បង់ធនធានមនុស្សដ៏មានតម្លៃ តែងតែថែរក្សាវប្បធម៌ជាតិខ្មែរ។

ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំ លោកសាស្រ្តាចារ្យ ទិត្យ សែនទទួលមរណភាពបានធ្វើអ្នកក្នុងរង្វង់សិល្បៈ និងមហាជន សម្តែងក្តីសោកស្តាយជាពន់ពេក​ ព្រមទាំងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបួងសួងសូមឲ្យសូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូទៅកាន់សុគតិភព។

គួរបញ្ជាក់ផងដែរថាលោកសា​ស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ ៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9251263