ក្លិប Borussia Monchengladbach បានយកក្រដាសកាតុងមកកាត់ធ្វើជាអ្នកគាំទ្រសិប្បនិម្មិត ជំនួសឱ្យអ្នកគាំទ្ររបស់ខ្លួនដែលកំពុងនៅក្រៅទីលានពីការហាមឃាត់មិនឱ្យមានការជួបជុំពីរដ្ឋាភិបាលអាល្លឺម៉ង់ ដោយសារបញ្ហាមេរោគកូវីដ-១៩ នៅតែអាចប្រឈម។
ខាងក្រោមនេះជាទិដ្ឋភាពនៅក្នុងការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ Monchengladbach ជាមួយនឹង Bayer Leverkusen ដោយបានបញ្ចប់ទៅក្នុងលទ្ធផល ១-៣។
ការធ្វើបែបនេះឡើង បន្ទាប់ពីមានការស្នើសុំពីសំណាក់អ្នកគាំទ្រទៅកាន់ក្លិបឱ្យបង្កើតជារូបភាពភ្ជាប់មកជាមួយនឹងមុខរបស់ពួកគេរៀងៗខ្លួន ហើយក្នុងមួយនាក់ត្រូវចំណាយប្រាក់ ១៩ផោន ទើបអាចទទួលបានរូបខ្លួនឯងមួយសន្លឹកនៅក្នុងកីឡដ្ឋានផ្ទាល់ រីឯអ្នកបញ្ជាទិញមានរហូតដល់ទៅ ១២ ០០០នាក់ឯណោះ ហើយប្រាក់ដែលទទួលបានក្លិបនឹងយកទៅបរិច្ចាគក្នុងមូលនិធិសប្បុរសធម៍។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore