![](https://kh.tnaot.com/wp-content/uploads/2020/08/748dd612d8a011eaba5b5185d252a44c.jpg)
បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១៥និង៤០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ និងរថយន្តមិនចាំម៉ាកបុកគ្នា បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះផងដែរកើតឡើងនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕ ដោយ ៖ សុង យូ