នៅវេលាម៉ោង ០៥និង០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីរថយន្តធំ ០២គ្រឿង បើកបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៤ ម្តុំពេជ្រនិល ត្រង់គីឡូម៉ែត្រលេខ៩៩-១០០ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តទាំងសងខាងត្រូវបានរងរបួសធ្ងន់ដូចគ្នា ក្នុងនោះផងដែរក៏មានម្នាក់គៀបជាប់ក្នុងរថយន្ត ត្រូវបញ្ជូនទៅសង្គ្រោះដោយប្រើពេលយូរគួរសមដែរ ទើបអាចជួយគាស់យកចេញពីរថយន្ត រួចបញ្ជូនអ្នករងរបួសទាំងពីរនាក់ទៅមន្ទីរពេទ្យតែម្តង៕ ដោយ ៖ សុង យូ