Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តមួយគ្រឿងខូចពេលកំពុងបើកបរ ក៏រេចង្កូតបុកដើមអាកាស្យាស្លាប់អ្នកបើកបរ

នៅវេលាម៉ោងប្រមាណជា ១០និង០០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក ISUZU ពាក់ស្លាកលេខខេមរភូមិន្ទ 3-1658 (កងវិស្វកម្ម) បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុមិនដឹងជាមានបញ្ហាបច្ចេកទេសអ្វីនោះទេ ស្រាប់តែជ្រុលចង្កូតធ្លាក់ចិញ្ចើមផ្លូវរួចទៅបុកដើមអាកាស្យា បណ្តាលឱ្យអ្នកបើកបរគៀបស្លាប់ជាប់នៅក្នុងរថយន្តតែម្តង។

ជនរងគ្រោះមានឈ្មោះ សាង សឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9249620