ខ្សែការពារស្លាបស្តាំ ដែលជាយុវជនរបស់ក្លឹបអធិរាជស Real Madrid គឺAchraf Hakimi បានខ្ចីជើងទៅលេងអោយក្លឹបBorrusia Dortmund រយះពេល២រដូវកាលហើយ។ ទោះជាយ៉ាងណា ពត៌មានពេលមុន បានផ្សព្វផ្សាយថា Hakimi មិនទាន់ច្បាស់ថានឹងនៅបន្តជាមួយ Dortmund រឺត្រឡប់មក Real Madrid វិញនោះទេ។
ប៉ុន្តែថ្មីៗនេះ ភ្នាក់ងារកីឡាករ hakimiគឺលោក Alejandro Camano បាននិយាយថា Hakimi នឹងត្រឡប់មកក្លឹបដើមវិញក្រោយចប់រដូវកាលនេះ ហើយក៏បានបដិសេធផងដែរអំពីការចង់ទិញរបស់ក្លឹបអ៊ីតាលី Inter Milan។
គាត់លើកឡើងថា៖ គ្មានសំណើរទិញណាមួយពីក្លឹប Inter Milan នោះទេ ហើយគេនឹងត្រឡប់ទៅ Madrid វិញពេលចប់រដូវកាលនេះតាមកុងត្រាកំណត់។Hakimi នឹងក្លាយជាខ្សែបំរើស្លាបល្អបំផុតរបស់ពិភពលោកនាពេលអនាគតនេះ។
គួររម្លឹបផងដែរ Hakimi បានធ្វើយ៉ាងល្អកំឡុងពេលខ្ចីជើងទៅ Dortmund ដែលស៊ុតបញ្ចូលទី៧គ្រាប់ក្នុងកម្មវិធីទាំងអស់អោយក្លឹប។