នាយកប្រតិបត្តិក្លិប Borussia Dortmund លោក Michael Zorc បានបញ្ជាក់ថា ខ្សែបម្រើ Mario Gotze នឹងចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាលនេះ។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវផុតកុងត្រាជាមួយក្លិប Dortmund នៅក្នុងឆ្នាំនេះ ហើយបានបដិសេធមិនព្រមចុះកុងត្រាថ្មីនៅរដូវក្តៅនេះទេ។
លោក Zorc បានប្រាប់ Sky ថា៖ “យើងនឹងបញ្ចប់ការងាររបស់យើងជាមួយ Gotze នៅរដូវក្តៅនេះហើយវាជាការសម្រេចចិត្តដែលធ្វើឡើងដោយការយល់ព្រមគ្នាទៅវិញទៅមក បន្ទាប់ពីការសន្ទនាដ៏ល្អមួយ”។
ក្លិប Hertha Berlin ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាជាមួយខ្សែបម្រើ Gotze ដោយឥតគិតថ្លៃនៅរដូវក្តៅនេះ ស្របពេលដែលក្លិប AC Milan, Roma និង Lazio ក៏ត្រៀមផ្តល់កិច្ចសន្យាឱ្យខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore