Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Manchester United ប្តឹងក្រុមហ៊ុនGameមួយព្រោះប្រើឈ្មោះក្លឹបដោយមិនមានការព្រមព្រៀង

ក្លឹបបិសាចក្រហម Manchester United បានធ្វើបណ្តឹងផ្លូវច្បាប់ប្តឹងក្រុមហ៊ុនផលិតGameល្បីឈ្មោះគឺ Football Manager ពីបទលួចប្រើប្រាស់ឈ្មោះក្លឹបរបស់ខ្លួន។

ក្រុមហ៊ុនGameនេះបានប្រើប្រាស់ឈ្មោះផ្លូវការរបស់ក្លឹបគឺ “Manchester United” ប៉ុន្តែមិនប្រើរូបសញ្ញាសម្គាល់របស់ក្លឹបទេ ដោយប្រើត្រឹមរូបឆ្នូតសក្រហមក្លែងក្លាយប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកSimon Malyniczដែលជាអ្នកការពារក្តីអោយក្លឹបបិសាចក្រហមបាននិយាយថា៖Manchester UnitedគឺជាBrandដ៏ល្បីល្បាញ និងមានតម្លៃបំផុតក្នុងពិភពលោក។ ក្លឹបបានទទួលបានលុយជាច្រើនពីការលក់សិទ្ធឈ្មោះនិងរូបសញ្ញា និងផលិតផលផ្សេងៗដែលប្រើឈ្មោះនេះ។ 

លោកបានបន្ថែមថា អ្នកគាំទ្រចង់អោយមាន Logoពិតប្រាកដនៅជាប់ជាមួយឈ្មោះក្លឹបពិតប្រាកដផងដែរ។ លោកនិយាយថា ក្លឹបនឹងប្តឹងផ្នែកច្បាប់ទៅលើបញ្ហានេះរហូតដល់ទីបញ្ចប់។ 

from: https://tnaot.com/km/m/detail/article/9249424