![](https://kh.tnaot.com/wp-content/uploads/2020/08/6e51ffb2d8a011eaba5b5185d252a44c.jpg)
កាលពីថ្ងៃទី ២២ ខែឧសភា មានរបាយការណ៍មួយបានបង្ហាញថា តួឯកស្រីនៅក្នុងរឿង Oh My Baby បានបរិច្ចាគប្រាក់ជាង ១៣ ប៊ីលានវ៉ុន (១០៤៧៨៣២១.១០ ដុល្លារអាមេរិក) ប៉ុន្តែចំនួនសាច់ប្រាក់ពិតប្រាកដនោះមិនមានអ្នកណាម្នាក់បានដឹងឡើយ ព្រោះនាងបានបរិច្ចាគជាលក្ខណៈឯកជន។
តាមប្រភពបានឱ្យដឹងថាកញ្ញា Jang Na Ra បានបរិច្ចាគប្រាក់ទាំងអស់ដែលនាងទទួលបានពីការផ្សាយពាណិជ្ជកម្ម។
រូបតំណាង
នៅក្នុងបទសម្ភាសន៍កន្លងមកមានគេសួរនាងថា ហេតុអ្វីបានជានាងមិនប្រាប់ប្រព័ន្ធផ្សព្វផ្សាយអំពីការបរិច្ចាគរបស់នាងហើយកញ្ញា Jang Na Ra បានឆ្លើយថា “វាមិនមែនជាប្រាក់របស់ខ្ញុំទេប៉ុន្តែជាប្រាក់ដែលខ្ញុំរកបានដោយសារតែអ្នកគាំទ្ររបស់ខ្ញុំ”។
រូបតំណាង
កញ្ញាបានបញ្ជាក់ផងដែរថា “ខ្ញុំមិនបានបរិច្ចាគប្រាក់ព្រោះតែមានលុយច្រើននោះទេ ប៉ុន្តែខ្ញុំធ្វើតាមបាវចនាគ្រួសាររបស់ខ្ញុំគឺ ការជួយអ្នកដទៃ ប្រៀបដូចជាបានផ្តល់នូវសេចក្តីសុខដល់ខ្លួនឯង”។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ allkpop