ត្បូងកូម៉ារីននៅខេត្តតាកែវជាប្រភេទត្បូងដែលមានតម្លៃជាងគេក្នុងចំណោមត្បូងដ៏ទៃទៀតនៅក្នុងខេត្តនេះ
វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ MC៖ អ្នកធ្វើអាជីវកម្មត្បូងបានឲ្យដឹងថាត្បូងកូម៉ារីននៅខេត្តតាកែវជាប្រភេទត្បូងដែលមានតម្លៃជាងគេក្នុងចំណោមត្បូងដ៏ទៃទៀតនៅក្នុងខេត្តនេះព្រោះមានវាពណ៌និងទឹកល្អ។
អ្នកស្រី ឈុន ណាត ជាអ្នកលក់ត្បូងគ្រប់ប្រភេទនៅតំបន់ទេសចរណ៍ជ្រោះផ្អោប ស្រុកគិរីវង់ ខេត្តតាកែវបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ត្បូងខេត្តតាកែវដែលល្អជាងគេនិងមានតម្លៃខ្ពស់ គឺត្បូងកូម៉ារីន ដែលធ្វើភ្ញៀវទេសចរបានមកកម្សាន្តនៅតំបន់នេះតែងតែទិញត្បូងត្រលប់ទៅគេហដ្ឋានវិញ ដោយជឿនថាត្បូងប្រភេទនេះនាំសំណាង។
លោកស្រីបន្តទៀតថា ត្បូងនេះភាគច្រើនសម្បូរនៅតំបន់ទេសចរណ៍ទឹកជ្រោះផ្អោបស្រុកគិរីវង់ ខេត្តតាកែវហើយមានពណ៌ច្រើនប្រភេទ ដូចជាព័ត៌មានទឹកសមុទ្រ ស ក្រហម តឹកតែ ប៉ៃតង និងពណ៌ ផ្សេងទៀតហើយនៅតំបន់នេះ ក្រៅពីសម្បូរត្បូងមានតម្លៃលក់ ក៏មានទឹកធ្លាក់ទាក់ទាញភ្ញៀវទេសចរឥតល្ហែរទៅលេងកម្សាន្តផងដែរ។
លោកស្រីបន្តថា ត្បូងទំាងនេះត្រូវបានរុករកដោយកម្មករ ឬតាមរយៈគ្រួសារ ដោយមិនមានការរុករកជាលក្ខណះទ្រង់ទ្រាយធំនោះទេ ហើយអ្នកដែលមកលេងកម្សាន្តនៅតំបន់ទឹកជ្រោះផ្អោបនេះ ក៏ឧស្សាហ៍ រើសបានត្បូងទំាងនេះដែរ។
«សំឡេង៖ នៅពេលដែលរដ្ឋបានបង្កើតអោយមានកន្លែងលក់ត្បូងចឹងវាល្អម្យ៉ាដែរ គ្រាន់ថាយើងអ្នកលក់មានជីវភាពសមរម្យ ហើយអ្នកជីកហ្នឹងក៏មានជីវភាពសមរម្យ ដែរតែអាស្រ័យទៅលើអ្នកជីកបានច្រើនដែរ ហើយនៅតំបន់នេះប្រជាពលរដ្ឋចេះអភិវឌ្ឍ ចេះកសាង ចឹងទៅភ្ញៀវមកលេងច្រើន ចឹងជីវភាពក៏ធូធារដែរហើយេពេលដែលភ្ញៀវខ្លះគាត់មកលេងគាត់មានចំណាត់អារម្មណ៍អោយតែត្បូងធម្មជាតិចឹងគាត់ចង់ប្រើ ពាក់ទៅវាល្អ ហើយមានអ្នកខ្លះទៀតគាត់ចាប់អារម្មណ៍ទៅលើត្បូងច្នៃគាត់ទិញត្បូងជាឈុតៗយកទៅធ្វើជាគ្រឿងអលង្ការតែអ្នកខ្លះអត់ទេគាត់ស្រលាញ់ជាត្បូងតាន់ដែលយើងបានច្នៃជាច្រើនប្រភេទ ដែលយើងធ្វើតម្រូវតាមភ្ញៀវ ព្រោះអ្នកមកលេងគេស្រលាញ់ផ្សេងៗគ្នា។»
សូមបញ្ជាក់ថា ត្បូងកូម៉ារីននៅខេត្តតាកែវនេះ ទោះបីជាពុំសូវមានតម្លៃដូចត្បូងនៅខេត្តប៉ៃលិន និងមណ្ឌលគិរី និងរតនៈគិរីក៏ដោយ ប៉ុន្តែត្បូងនេះ ត្រូវបានចាត់ទុក់ជាត្បូងមានលាភសំណាង ដែលប្រជា ពលរដ្ឋទិញទុកលម្អនៅក្នុងផ្ទះអោយមានភាពត្រជាក់ត្រជុំ៕