Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kimmy Kimberley បង្ហើបពីឈ្មោះពិតប្រាកដមុនពេលចូលសិល្បៈ

កាលពីពេលថ្មីៗនេះតារាសម្តែងស្រីដែលមានប្រជាប្រិយភាព គឺកញ្ញា Kimmy Kimberley បានបង្ហោះរូបថតរបស់ខ្លួន ដោយស្លៀកឈុតសម្លៀកបំពាក់ពណ៌សនៅលើគណនី Instagram របស់នាង។ 

ជាមួយនឹងការបង្ហោះរូបភាព នេះផងដែរកញ្ញា បានបង្ហាញឈ្មោះដើមរបស់ខ្លួន ដែលឪពុកម្តាយបានដាក់ឲ្យមុនពេលកញ្ញាចូលប្រឡូកនៅក្នុងវិស័យសិល្បៈ។

នៅក្នុងចំណងជើងរូបភាព កញ្ញា Kimmy Kimberley បានសរសេររៀបរាប់ថា “ឪពុកម្តាយរបស់ខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំថា Daisy / Desiree មុនឈ្មោះ Kimberley “។ អ្វីដែលរឹតតែពិសេសនោះនៅក្នុងការបង្ហោះនេះផងដែរ អ្នកនាង Margie Rasri ដែលជាមិត្តភក្តិជិតស្និតបានចូលមក Comment ដោយសរសេរថា“ យើងស្ទើរតែមានឈ្មោះដូចគ្នា Margarita គឺដូចជា Daisy ជាភាសាអេស្ប៉ាញ។

លើសពីនេះយោងតាមប្រភពព័ត៌មានថៃបានឲ្យដឹងទៀតថា ឈ្មោះ Kimberley ត្រូវបានឪពុកជាអ្នកដាក់ឲ្យ វាគឺចេញមកពីពាក្យ ‘Kimberlite’។

គួររំលឹកដែរថា កញ្ញា Kimmy Kimberley ក៏ជាតារាសម្តែងស្រីមួយរូប ដែលស្ថិតនៅក្នុងលំដាប់ជួរមុខប្រចាំប្រទេសថៃផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9248691