ខ្សែបម្រើប្រយុទ្ធ Vinicius Junior បាននិយាយថា ខ្លួនចង់ឈ្នះពានរង្វាន់ LaLiga ជាមួយក្លិប Real Madrid នៅរដូវកាលនេះ ដើម្បីផ្តល់ស្នាមញញឹមដល់ប្រជាជននៅក្នុងទីក្រុង Madrid ដែលកំពុងតែជួបវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសអេស្ប៉ាញ។
លីគកំពូលអេស្ប៉ាញ LaLiga គ្រោងនឹងបើកឱ្យដំណើរការវិញនៅក្នុងខែមិថុនា ខាងមុខ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាច្រើនខែមកនេះ ហើយក្លិប Real Madrid មាន ៥៦ពិន្ទុ តាមពីក្រោយក្លិប Barcelona ២ពិន្ទុ ខណៈពេលដែលក្លិបកំពូលទាំងពីរនេះនៅសល់ ១១ ប្រកួតម្នាក់ទៀតក្នុងដៃ។
គួរឱ្យដឹងដែរថា ខ្សែបម្រើ Vinicius វ័យ ១៩ឆ្នាំ បានបង្ហាញខ្លួនឱ្យក្លិប Real Madrid ចំនួន ១៩ ប្រកួតជាមួយនឹងការស៊ុតបញ្ចូលទី ២ គ្រាប់នៅក្របខណ្ឌ LaLiga រដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore