Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាបំពាក់គ្រឿងឥស្សរយស ដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិន ជួយទប់ស្កាត់ជំងឺកូវីដ ១៩ នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី ២២ ឧសភា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរយសដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិន ដែលជាក្រុមជំនួយទប់ស្កាត់នឹងជំងឺកូវីដ ១៩ នៅ​កម្ពុជា ដើម្បីជាការសរសើរដល់​ការរួមចំណែកកិច្ចទប់ស្កាត់ជំងឺជូនដល់កងយោធពលខេមរភូមិន្ទកម្ពុជា។

ពិធី​នេះ មាន​ការ​ចូល​រួម​ពី​សំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងពិធី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបំពាក់គ្រឿងឥស្សរយសដោយផ្ទាល់ជូនដល់អ្នកជំនាញទាំង ៤រូប ដោយ​ថែម​ទាំង​មានប្រសាសន៍ថា ភាគីកម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិន ដែលបានចាត់បញ្ជូនក្រុមជំនាញយោធាវេជ្ជសាស្រ្តទប់ស្កាត់ជំងឺកូវីដ មកកាន់ប្រទេសកម្ពុជា និងព្រមទាំងបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជាច្រើនផងដែរ។

សម្តេចបន្ត​ថា កិច្ចការនៃក្រុមជំនាញយោធាវេជ្ជសាស្រ្តចិន មានភាពលេចធ្លោខ្លាំង បានជួយបណ្តុះបណ្តាលដល់មន្រ្តីយោធាវេជ្ជសាស្ត្រកម្ពុជាយ៉ាងច្រើនផងដែរ ហើយក៏បានចែករំលែកបទពិសោធន៍និងមធ្យោបាយនៃការទប់ស្កាត់នឹងជំងឺវីរុស ជួយលើកកម្ពស់សមត្ថភាពនិងអត្ថប្រយោជន៍សំខាន់ៗក្នុងការតបទល់ជាមួយនឹងជំងឺវីរុសមួយនេះ។ ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ភាគីទាំងពីរបានសាមគ្គីគ្នា សហការគ្នាយ៉ាងស្អិតរមួត ហើយការជួយផ្នែកវេជ្ជសាស្រ្តដែលបានផ្តល់ដោយចិន បានជួយកម្ពុជាកាន់តែមានទំនុកចិត្ត និងកាន់តែមានភាពកក់ក្តៅ។

ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ចិននិងកម្ពុជា ជួយយកអាសាគ្នាទៅវិញទៅមក ពួតដៃគ្នាក្នុងកិច្ចទប់ស្កាត់នឹងវីរុស យកសកម្មភាពជាក់ស្តែងមកបង្ហាញពីភាពត្រជះត្រចង់នៃសហគមន៍ជោគវាសនារួម បង្កើតគំរូសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសសម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ។

លោកថា ខណៈពេលចិនកំពុងតែជួបការលំបាកបំផុតក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេស កម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំបំផុតជូនដល់ភាគីចិន។ ភាគីចិនសូមវាយតម្លៃខ្ពស់ដល់កម្ពុជាដែលបានប្រកាន់ភ្ជាប់ភាពទៀងត្រង់សច្ចធម៌លើឆាកអន្តរជាតិ បានប្រឆាំងនឹងជាមួយការប្រើស្ថានភាពនៃជំងឺវីរុសមកជាលក្ខណៈនយោបាយ និងលាបពណ៌បង្ខូចឈ្មោះអ្នកដទៃ។ ឆ្នាំនេះជាខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ជាខួបអនុស្សាវរីយ៍១ឆ្នាំនៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។ យើងត្រូវតែអនុវត្តកុងសុងស៊ីសដែលបានកំណត់ដោយថ្នាក់ដឹកនាំយោធាទាំងពីរប្រទេសឲ្យបានល្អ រៀបចំកិច្ចទប់ស្កាត់ និងកិច្ចសហប្រតិបត្តិជាក់ស្ដែងសម្រាប់ជំងឺវីរុស។ ក្រោយពីឆ្លងកាត់ការលត់ដំនៃជំងឺវីរុស នឹងជួយជំរុញទំនាក់ទំនងយោធាទាំងពីរប្រទេសឈានទៅរកដំណាក់កាលថ្មីមួយ និងរួមគ្នាចូលរួមលះបង់ក្នុងបញ្ហាប្រឈមនេះលើសកលលោក និងក្នុងតំបន់។គួរបញ្ជាក់ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលជាក្រុមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលបានចាត់បញ្ជូនដោយកងទ័ពរំដោះប្រជាជនចិនជូនចំពោះប្រទេសកម្ពុជាបានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី២៤ខែមីនា ហើយរយៈពេល២ខែកន្លងមកនេះ ក្រុមអ្នកជំនាញនិងភាគីកម្ពុជាបានរួមសុខទុក្ខជាមួយគ្នា បានខិតខំប្រឹងប្រែងពុះពារក្នុងសង្រ្គាមជំងឺវីរុសនេះ ហើយក៏បានបង្កើតជាមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅបំផុតដែលមិនអាចកាត់ផ្ដាច់បាន។ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9248617