Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្តែងប្រុស ៧រូប ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងជាមួយសម្រស់

រូបសម្រស់គឺជាភាពទាក់ទាញមួយ ដែលធ្វើឲ្យតារាមួយចំនួនខិតខំសម្រិតសម្រាំង និងព្យាយាមថែរក្សាសម្រស់របស់ខ្លួន ធ្វើយ៉ាងណាឲ្យមើលទៅមានភាពទាក់ទាញ។ លើសពីនេះទៀតភាពស្រស់ស្អាត និងរូបសង្ហាអាចធ្វើឲ្យពួកគេ កាន់តែមានភាពល្បីល្បាញ និងងាយស្រួលក្នុងការរកទីផ្សាផ្នែកសិល្បៈផងដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញពី តារាសម្តែងប្រុសថៃ ៧ រូបដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហា ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។

១. James Jirayu

James Jirayu គឺជាតារាប្រុសមួយរូបដែលមានមុខមាត់ស្រស់ស្អាតបែបកូនក្មេង និងរូបរាងសង្ហាខ្ពស់ស្រលះ។ គួរបញ្ជាក់ផងដែរថា លោក មានចំនុចពិសេសដែលអាចទាក់ទាញទស្សនិកជនបាន តាមរយៈស្នាមញញឹមដ៏គួរឱ្យស្រឡាញ់របស់ខ្លួន។

២. Blue Pongtiwat

Blue Pongtiwat ត្រូវបានគេស្គាល់យ៉ាងច្បាស់បន្ទាប់ពីបានសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ធំមួយ ដែលមានចំណងជើងថា“ Krong Karm” ។ ឥឡូវនេះលោកបានក្លាយជា តារាសម្តែងមួយរូបដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ អ្វីដែលរឹតតែទាក់ទាញនោះ គឺរាល់ពេលដែលលោកបង្ហាញស្នាមញញឹមម្តងៗ មានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ។

៣. Saint Suppapong

Saint Suppapong ជាតារាសម្តែងវ័យក្មេងដែលមានរូបរាងសង្ហា និងគួរឲ្យស្រលាញ់មួយរូប។ លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ទាប់ពីសម្តែងនៅក្នុងរឿងភាគទូរទស្សន៍មួយ មានចំណងជើងថា “Love By Chance”​។ Saint Suppapong មានចំនុចទាក់ទាញនៅត្រង់មុខ និងភ្នែកដែលមើលទៅមានភាពស្រស់ស្អាតខ្លាំង។

៤. Chimon Wachirawit

Chimon Wachirawit ក៏ជាតារាសម្តែងប្រុសមួយរូបដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាផងដែរ។ លោកមានចំនុចពិសេសនៅត្រង់បបូរមាត់ ភ្នែក ច្រមុះ និងទម្រង់មុខ ដែលមើលទៅមានភាពទាក់ទាញភ្នែករបស់ទស្សនិកជនដែលនិយមគាំទ្រ។

៥. Kongthap Peak

Kongthap Peak មានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងការប្រគំតន្រ្តីរបស់ផលិតផល “X 101” នៅក្នុងប្រទេសកូរ៉េ។ សម្រាប់ឆ្នាំនេះលោកក៏បានសម្តែងនៅក្នុងរឿងភាគមួយដែលមានចំណងជើងថា “Dare to Love: Hai Ruk Pipaksa”។ លើសពីនេះទៀតក្នុងពេលឆាប់ៗនេះលោកក៏ត្រៀមសម្តែងនៅក្នុងរឿងថ្មីមួយដែលមានការចូលរួមសម្តែងពីកញ្ញា Bella Ranee ផងដែរ។

៦. Donut Phattharapon

Donut Phattharapon ជាតារាសម្តែងពន្លកថ្មីដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាមិនចាញ់តារាប៉ុន្មានរូបខាងលើឡើយ។ លោកគឺជាតារាសម្តែងប្រុសមួយរូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧ ។ ចំពោះចំនុចពិសេសរបស់លោក គឺស្នាមញញឹមដែលធ្វើទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។

៧. Bas Suradet

លោក Bas Suradet ជាតារាសម្តែងវ័យក្មេងដែលមានអាយុ ២១ ឆ្នាំ រួមជាមួយមុខមាត់គួឲ្យស្រលាញ់ និងរូបរាងសង្ហា។ ថ្មីៗនេះលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននៅពេលដែលបានសម្តែងនៅក្នុងខ្សែភាពយន្តភាគ​ មានចំណងជើងថា“ 2Moons” ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ GMM TV។ បច្ចុប្បន្ននេះលោកបានក្លាយជាសមាជិកមួយរូបនៅក្នុងក្រុម SBFIVE ។ គួរបញ្ជាក់ដែរថាលោកមានចំនុចទាក់ទាញមហាជននៅត្រង់ទឹកមុខញញឹមស្រស់ស្អាត៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9248608