![](https://kh.tnaot.com/wp-content/uploads/2020/08/67a11bdad8a011eaba5b5185d252a44c.jpg)
តារាចម្រៀងរូបរាងស្រស់សង្ហា ដែលមានសាច់សខ្ចី ស្រីសុំខ្មាស់ លោក នីកូ មានប្រជាប្រិយភាព ខ្លាំងក្នុងស្រទាប់យុវវ័យ ពោរពេញដោយទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ក្នុង ការតុបតែងខ្លួន និង ម៉ូតសក់ជាដើម។
ជាក់ស្តែងនៅមុននេះបន្តិចលោក នីកូ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើផេកផ្លូវការ ក្នុងការតែងខ្លួនប្លែកមើលសឹងតែមិនស្គាល់ ជាពិសេសម៉ូដសក់វែងមើលទៅពិតជាស្រស់ស្អាតដូចតួកូរ៉េបេះដាក់ ព្រោះកម្រឃើញតារាចម្រៀងប្រុសរូបនេះ លេងស្ទីលម៉ូដសក់បែបនេះណាស់។
ក្រោយពីឃើញការតែងខ្លួនប្លែក បណ្តាអ្នកគាំទ្រ នីកូ ជាច្រើននាក់ជ្រួលច្របល់ កោតសរសើរគ្រប់ៗគ្នា ពីរូបរាងសង្ហារបស់លោក មិនដាច់ពីមាត់ និងធ្វើឲ្យនារីៗមិនតិចនាក់នោះទេធ្លាក់ក្នុងអន្លង់ស្នេហ៍ ដកចិត្តស្ទើរតែមិនរួច៕ ដោយ៖ លក្ខិណា