Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Icardi ពីក្លិប Inter ជាអចិន្ត្រៃយ៍

ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងមានគម្រោងទិញខ្សែប្រយុទ្ធ Mauro Icardi ពីក្លិប Inter ជាអចិន្ត្រៃយ៍តែម្តង បន្ទាប់ពីខ្ចីជើងយកមកលេងមួយរដូវកាលមកនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានមកចូលរួមជាមួយក្លិប PSG ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ពីក្លិប Inter ហើយនឹងត្រូវត្រឡប់ទៅអ៊ីតាលីវិញនៅរដូវក្តៅនេះ។ តែយ៉ាងណាមិញក្លិបម្ចាស់ជើងឯកពានរង្វាន់ Ligue 1 រដូវកាលនេះ ហាក់មានបំណងចង់ទិញផ្តាច់កុងត្រារបស់ Icardi ពីក្លិប Inter តែម្តង ខណៈពេលដែលខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះនៅសល់កុងត្រាជាមួយក្លិបរបស់គេដល់ឆ្នាំ២០២១។

បើយោងទៅតាមគេហទំព័រ Sky Sports បានចុះផ្សាយថា PSG អាចមានជម្រើសទិញផ្តាច់កុងត្រារបស់ Icardi ពីក្លិប Inter ក្នុងតម្លៃ ៧០ លានផោននៅរដូវក្តៅនេះ ខណៈពេលដែលល្ហិចល្ហៀងថា ក្លិប Juventus ក៏កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះផងដែរ។

សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Icardi បានបង្ហាញខ្លួនឱ្យក្លិប PSG ចំនួន ២០ ប្រកួតជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ១២ គ្រាប់ផងដែរនៅក្នុងក្របខណ្ឌ Ligue 1 របស់ប្រទេស បារាំង៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9248289