សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ កាលពីថ្ងៃទី២២ ខែឧសភា បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីសប្តាហ៍កន្លងមក បានពិភាក្សាស្តីអំពីការសាកល្បងគ្រាប់បែកបរមាណូ ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩២មក។
សារព័ត៌មានវ៉ាស៊ីនតោន សំណើស្តីអំពីការសាកល្បងបរមាណូ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ជាមួយមន្ត្រីសន្តិសុខជាតិ ។ កន្លងមក អាមេរិកបានចោទប្រកាន់ចិន និងរុស្ស៊ីបានសាកល្បងបរមាណូ ប៉ុន្តែអាមេរិកមិនដែលសាកល្បងសោះ។
ប៉ុន្តែបញ្ចប់កិច្ចប្រជុំ មន្ត្រីអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ មិនបានឈានដល់កិច្ចព្រមព្រៀង ក្នុងការសាកល្បងបរមាណូនោះឡើយ។ រហូតមកទល់ពេលនេះ មន្ត្រីទីក្រុងវ៉ាស៊ីនតោន មិនបាន វិភាគអ្វីជុំវិញបព័ត៌មានខាងលើនេះឡើយ។
សកម្មភាពខាងលើ និងងទង្វើរបស់អាមេរិក បានបង្កក្តីបារម្ភយ៉ាង ពីការប្រកួតប្រជែងអាវុធ ក្នុងពេលអាមេរិកសាកល្បងបរមាណូ ។ បច្ចុប្បន្ន អាមេរិកកំពុងប្រឈមមុខតានតឹងយ៉ាងខ្លាំងជាមួយប្រទេសចិន ពាក់ព័ន្ធនឹង វិស័យយោធា និងសេដ្ឋកិច្ច ហើយពេលនេះ គឺបញ្ហាកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO