Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី ជំរុញឲ្យបន្ដអនុវត្ដសន្ធិសញ្ញា បើកចំហជើងមេឃ

ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសត្រៀមខ្លួន ដកអាមេរិក​ ចេញពីសន្ធិសញ្ញា ចំហជើងមេឃ (Open Skies) ភ្លាម រុស្ស៊ី​ក៏បានបញ្ជាក់ពីការត្រៀមខ្លួន រួចជាស្រេចសម្រាប់ការចរចាផ្សេងទៀត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងមិនមែនតែការនិយាយពីរឿងឱសានវាទនោះទេ។

បេសកកម្មរុស្ស៊ីទៅកាន់អង្គការណាតូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass តាមកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាអាត្លង់ទិកខាងជើង​ ថា រុស្ស៊ី បានអះអាងពីគោលបំណងរបស់ខ្លួន ដើម្បីអនុវត្ដសន្ធិសញ្ញា Open Skies ។ រីឯជោគវាសនា នៃសន្ធិសញ្ញានេះ នឹងត្រូវសម្រេច នៅឯកិច្ចប្រជុំ នៃរដ្ឋជាសមាជិក។  

មន្រ្ដីរុស្ស៊ី បានថ្លែងថា ការកោះប្រជុំបន្ទាន់នេះ ដើម្បីពិភាក្សាគ្នា អំពីការសម្រេចចិត្ដជាឯកតោភាគីរបស់អាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា Open Skies ។ រីឯភាគីរុស្ស៊ី នៅតែអះអាងសាជាថ្មី អំពីការជំរុញឲ្យអនុវត្ដនូវសន្ធិសញ្ញានេះបន្ដទៀត។ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ​សម្រាប់ការចរចា ដោយផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនមែនតែភាសា នៃការកំណតឱសានវាទនោះទេ គឺក្នុងផលប្រយោជន៍អឺរ៉ុប និងសន្ដិសុខអន្ដរជាតិ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា បានប្រកាសអំពីគោលបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញានេះ។ លោកប្រធានាធិបតី បានចោទប្រកាន់ទៅលើរុស្ស៊ី​ មិនគោរពសន្ធិសញ្ញា Open Skies​ ។ ប៉ុន្ដែរដ្ឋាភិបាលទីក្រុងមូស្គូ​ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក។

សន្ធិសញ្ញា Open Skies បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា​ ឆ្នាំ២០០២ ហើយរហូតមកដល់ពេលនេះ​ ​មានរដ្ឋជាហត្ថលេខីចំនួន៣៥ រូមមាន អាមេរិក និងរុស្ស៊ី…ជាដើម។ សន្ធិសញ្ញានេះគឺជាកម្មវិធីមួយ អនុញ្ញាតមានការហោះហើរដោយមិនមានបំពាក់អាវុធ ​ចូលឈ្លបយកការណ៍ ទៅលើដែនដីរបស់រដ្ឋជាហត្ថលេខី ដើម្បីឈ្វេងយល់ និងផ្ដល់ទំនុកចិត្ដលើគ្នាទៅវិញមក ហើយកាត់បន្ថយនូវការគំរាមកំហែងខាងយោធា៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9248064