Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្វីដែលមនុស្សទូទៅនឹងត្រូវបាត់បង់

បន្តិចម្តងៗនៃការចម្រើនវ័យរបស់អ្នក អ្នកនឹងត្រូវរៀនសូត្រពីការបាត់បង់ ទោះបីជាអ្នកចង់ឬមិនចង់ក៏ដោយ។ 

ពិតណាស់! គ្មាននរណាម្នាក់ចង់ជួបប្រទះ និងរៀនសូត្រពីបទពិសោធន៍ជីវិតនេះទេ តែទោះជាយើងខំបញ្ចៀសយ៉ាងណា ក៏វាមិនអាចគេចផុតដែរ ហើយនោះហើយ ដែលហៅថាឆាកជីវិតមនុស្ស។

ក្នុងកំឡុងពេល ១២ឆ្នាំនៃការធំធាត់របស់អ្នក វ័យនេះនឹងបង្រៀនអ្នកនូវមេរៀនជីវិតសំខាន់ៗច្រើនរាប់មិនអស់ ពីការបាត់បង់ និងវិប្បដិសារី…។

អានអត្ថបទនេះបណ្តើរ អ្នកអាចសាកស្រមៃទៅកាលពីវ័យ ១៨ឆ្នាំ តើអ្នកបានធ្វើអ្វីខ្លះ? 

បើសិនទាយមិនខុស អ្នកប្រាកដជាកំពុងពុះកញ្ជ្រោលជាមួយនឹងបំណងប្រាថ្នានៅថ្ងៃអនាគតរបស់អ្នកដូចខ្ញុំដែរ។ វ័យនេះ ជាវ័យដែលគ្រប់គ្នាត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយបន្តជំនាញដើម្បីគោលដៅអនាគតថ្មីនៅមហាវិទ្យាល័យ ឬថ្នាក់សកល។ វាប្រហែលជាពេលវេលាដែលយើងម្នាក់ៗ កំពុងបង្កើតទំនាក់ទំនងនឹងមនុស្សថ្មីៗក្នុងសង្គមផងដែរ។ សម្រាប់ខ្ញុំ ពេលនេះគឺជាការចាប់ផ្តើមជំហានទី១ ក្នុងការកំណត់គោលដៅរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានឡេះឡោះលេងច្រើន មិនសូវយកចិត្តទុកដាក់រៀនអោយបានល្អ ខ្ញុំក៏បានបាត់បង់ឱកាសល្អៗជាច្រើន។​ ព្រោះតែខ្ញុំ ពិតជាមិនបានដឹងសោះថា កំឡុងពេលសិក្សានេះ វាក៏ជាពេលវេលាបង្ហាញគុណតម្លៃនៃសមត្ថភាពទៅអោយនរណាម្នាក់ ដែលខ្ញុំមិនធ្លាប់នឹកគិតដល់សោះ! អ្នកដទៃ គេតែងតែចូលចិត្តចំណាយពេលចូលរួមសិក្ខាសាលា ដែលខ្ញុំតែងតែគិតថា វាខាតពេលវេលា ហើយអត់ប្រយោជន៍ ប៉ុន្តែការពិតវាបែរជាឱកាសមាសមួយដែលខ្ញុំមិនបានដឹង។ រយៈពេលនៃការរៀនសូត្រ៤ឆ្នាំ ឬលើសពីហ្នឹង ជាពេលដ៏ល្អសម្រាប់ការបន្ថែមសមត្ថភាពរបស់ខ្លួន ប៉ុន្តែមនុស្សមួយចំនួនបានបណ្តោយអោយវាកន្លងផុតទៅដោយអត់ប្រយោជន៍ ក៏ព្រោះតែសកម្មភាពតិចតួចដែលខ្លួនគេយល់ថា គ្មានតម្លៃ។ អ្នកខ្លះ គេឈ្លាសវៃណាស់! គេបានសន្សំពិន្ទុខ្លួនពីឱកាសតូចៗទាំងនោះ ហើយក៏ឆាប់ទទួលបានជោគជ័យដែលគេប្រាថ្នាចង់បាន។

ដូចនេះ អ្នកក៏បានមេរៀនមួយ ពីការបាត់បង់ពេលវេលា។

មែនហើយ វាមិនទាន់យឺតពេលទេ នៅក្នុងបន្តគោលដៅរបស់យើង។ គ្រប់គ្នាអាចតាំងចិត្តធ្វើអ្វីទៅតាមទិសដៅដែលខ្លួនបានកំណត់។ ប៉ុន្តែនៅដំណាក់កាលនេះ វាមិនសូវជាស្រួលដូចដែលយើងបានគិតនោះទេ។ 

អូហ៍! ចប់ថ្នាក់បរិញ្ញាប័ត្រ យើងម្នាក់ៗគួរតែមានអាយុ ២២​ ឬ ២៣ ដែរហើយ។ ដឹងអត់? អ្នកខ្លះគេជោគជ័យនៅអាយុប្រហាក់ប្រហែលៗនេះ​ ចុះអ្នកវិញ? 

«មិនអីទេ បើសិនជាមិនធ្លាប់បានសាកល្បងពីមុនមក តែចាប់ផ្តើមនៅពេលនេះវាក៏មិនទាន់យឺតពេលណាស់ណាដែរ»

ខ្ញុំជឿថា មនុស្សម្នាក់ៗតែងតែស្តាប់លឺមួយឃ្លាពីមនុស្សជុំវិញខ្លួនយើង និងអ្នកដែលតែងចាំធ្វើជាកំលាំងជំរុញរបស់យើង ត្រូវទេ? 

ក្រោយស្តាប់លឺឃ្លានេះ អ្នកប្រហែលជាមានកំលាំងជំរុញដ៏ធំដូចខ្យល់ដែលអាចបុកទំលុះមហាសាគរអោយបាក់ស្រុតបាននៅមួយរយៈពេលដំបូង។ ប៉ុន្តែភាគច្រើន ពិបាកឆ្លងផុតដល់ដំណាក់កាលជោគជ័យណាស់។ ព្រោះថាអ្នកមិនបានតាំងចិត្តធ្វើវាដោយខ្លួនឯងទេ អ្នកគ្រាន់ជាចន្លុះមួយដែលចាំតែចាក់ឆ្កើសទើបក៏ដើរទៅមុខបន្តិច។ ការឆ្ពោះទៅរកគោលដៅដែលផ្តើមចេញពីការជំរុញរបស់អ្នកដទៃ​ វាមិនសូវជាថាមពលអស្ចារ្យរយៈពេលវែងនោះទេ។ បើអ្នកនៅតែចូលចិត្តគិតស្រួល ចង់ស្រួល ខ្លាចនឿយ នោះអ្នកក៏នឹងបាត់បង់របស់ម៉្យាងទៅទៀត គឺឱកាស។

វ័យនេះក៏ជាពេលដែលត្រូវរៀន និងត្រូវសាកល្បងច្រើន ហើយទំនាក់ទំនងមនុស្សក្នុងសង្គម ក៏ជាកំលាំងចលករមួយដែលអាចជួយអ្នកអោយឆាប់ទៅដល់គោលដៅផងដែរ។ តែក្នុងដំណាក់កាលនេះ អ្នកនឹងត្រូវជួបព្យុះបោកបក់ប្រចាំជីវិតផងដែរ ដែលកើតចេញពីបទពិសោធន៍នៃទំនាក់ទំនង។

ដឹងអត់? មនុស្សគឺប្រែប្រួល មនុស្សចាប់ផ្តើមផ្លាស់ប្តូរ ហើយអត្មានិយមទៅតាមការចង់បានរបស់បុគ្គលម្នាក់ៗ ហើយវាមានល្អនិងអាក្រក់ ប៉ុន្តែកុំសង្ឃឹមថានឹងមានការលះបង់របស់អ្នកដទៃចំពោះអ្នកអី វាពិបាកនឹងជួបរឿងបែបនេះណាស់។

សម្រាប់ខ្ញុំផ្ទាល់ ត្រឹមតែរយៈពេល៤ឆ្នាំនៃអាជីពការងាររបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំទទួលបានមេរៀនដ៏ជ្រាលជ្រៅបំផុតពីការរាប់អានមនុស្ស។ ហើយមេរៀននេះ បានបង្រៀនខ្ញុំអោយចេះពីការទំនាក់ទំនង ការទុកចិត្តមនុស្ស និងមើលដៃគូសហការសម្រាប់កិច្ចការអ្វីមួយ។ មនុស្សទូទៅត្រូវតែប្រកួតប្រជែងគ្នាដើម្បីភាពជោគជ័យ។ បើសិនជាក្នុងអាជីពការងារ គឺត្រូវប្រកួតគ្នាពីសមត្ថភាព។ បើក្នុងអាជីវកម្ម ត្រូវប្រកួតគ្នាពីសេវាកម្មសម្រាប់ទាក់ទាញអតិថិជន។ ហើយពេលខ្លះ មនុស្សបានបូកលូកស្នេហាទៅនឹងភាពជោគជ័យរបស់ខ្លួនផងដែរ ដោយការដែលសម្លឹងដៃគូក្នុងប្រយោជន៍ណាមួយ…។

ក្រៅពីនេះ ខ្ញុំជឿថាអ្នកគ្រប់គ្នាពិតជាបានជួបរឿងរ៉ាវ និងមេរៀនជីវិតច្រើនជាងនេះក៏ថាបាន។ តែអ្វីដែលយើងដូចគ្នា គឺប៉ុន្មានចំណុចនេះ។ ដូច្នេះ មិនថាអ្នកណាគ្រប់គ្រងពេលវេលាបានល្អ ឬមិនបានល្អ តែសូមបន្តដំណើរទៅមុខទៀតអោយកាន់តែជោគជ័យបន្ថែមទៀត។

អ្វីដែលបាត់បង់ហើយ ក៏បណ្តោយអោយវាទៅចុះ កុំរែងពន់នឹងវិប្បសារីនេះ។ ព្រោះយើងម្នាក់ៗមានសិទ្ធិបន្តជោគវាសនាខ្លួនឯងដោយវិធីផ្សេងទៀត៕

from: https://tnaot.com/km/m/detail/article/9248039