ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបើកទ្វារព្រះវិហារគ្រឹស្ត និងវិហារអ៊ិស្លាម។ មិនតែប៉ុណ្ណោះ លោកនឹងចេញមុខ ដោយផ្ទាល់ បើបណ្តារដ្ឋណាមួយនៅតែបន្ដហាមប្រាម។
ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យបើកទ្វារទីសក្ការបូជា ដែលជាកន្លែងដ៏ពិសិដ្ឋរបស់ជនជាតិអាមេរិក ដូចជា ព្រះវិហារគ្រឹស្ត និងព្រះវិហារអ៊ិស្លាម…ជាដើម។ លោកបានបញ្ជាឲ្យបណ្តារដ្ឋទាំងអស់ត្រូវតែអនុវត្តតាមបទបញ្ជានេះ ប្រសិនបើមិនធ្វើតាមនោះទេ លោកនឹងចេញមុខដោយផ្ទាល់តែម្ដង។
លោក ត្រាំ បានប្រកាសនៅឯសេតវិមាន កាលពីថ្ងៃទី២២ ខែឧសភា ថា «នេះគឺជាទីកន្លែងផ្សះផ្សាសង្គមរបស់យើង និងរក្សាសាមគ្គីភាពរបស់ពលរដ្ឋអាមេរិក។ បើមិនបើកទេ ពិតជារឿងមិនសមហេតុផលឡើយ។ លោកត្រាំ បានបញ្ជាក់ថា រដ្ឋមួយចំនួន បាន បើកទ្វារហាងស្រា ដោយមិនអនុញ្ញាតឲ្យបើកទ្វារព្រះវិហារជារឿងមិនសមហេតុផល»។
លោក ត្រាំ បញ្ជាក់ទៀតថា « អភិបាលរដ្ឋរូបណាដែលមានបញ្ហា ចំពោះសំណើខាងលើ លោកនឹងចេញមុខដោះស្រាយ ដោយផ្ទាល់ នៅសប្តាហ៍ក្រោយ។ ប៉ុន្ដែនៅក្នុងសន្និសីទ នៅឯសេតវិមាន លោក ត្រាំ មិនទទួលនូវសំណួរណាមួយពីក្រុមអ្នកសារព័ត៌មាន នោះឡើយ ៕ ប្រែសម្រួលដោយ៖ MEO