ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានបញ្ជូនមីស៊ីលការពារដែនអាកាស និងគ្រឿងសព្វាវុធទំនើបៗ ទៅការពារនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ចូលមកដល់ដែនសមុទ្រការ៉ាប៊ីន និងដែនសមុទ្ររបស់ខ្លួន។
សកម្មភាពខាងលើរបស់វេណេហ្ស៊ុយអេឡា ដោយសារការភ័យខ្លាចអាមេរិក រារាំងនាដឹកប្រេងរបស់អ៊ីរ៉ង់ មិនឲ្យចូលមកក្នុងទឹកដែនទឹក នៃប្រទេសវេណេហ្ស៊ុយអេឡា។
កាលពីថ្ងៃទី២២ ខែឧសភា ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានប្រេកាសថា «យើងបានធ្វើសមយុទ្ធ នៅលើកោះ La Orchila ដោយបានសាកល្បងប្រព័ន្ធមីស៊ីលការពារដែនសមុទ្រ ហើយមីស៊ីលទាំងនោះនឹងចូលរួមការពារនាវាដឹកប្រេងផងដែរ»។ កោះ La Orchila មានចម្ងាយពីដែនគោក ប្រហែល១២៩គីឡូម៉ែត្រ នៅភាគខាងជើង នៃទីតាំងទាហានជើងទឹក Antonio Diaz ។
សារព័ត៌មាន AFP បានដកស្រង់សម្តីរបស់លោក Maduro ដោយបានបញ្ជាក់ថា «យើងបានសាកល្បងមីស៊ីល Buk របស់រុស្ស៊ី ដែលមានកម្រិតវាយប្រហារ ចំគោលដៅខ្ពស់បំផុត។យើងបានត្រៀមរួចរាល់ សម្រាប់ស្ថានភាពដ៏អាក្រក់ណាមួយ ដែលអាចកើតមានឡើង៕ ប្រែសម្រួលដោយ៖ MEO